នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក និង​ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់ ៤០០ ក្នុង​ស្រុក​សំឡូត​កំពុង​ឃុបឃិត​គ្នា​នាំ​រថយន្ត​ចង្កូត​ស្តាំ​ខុស​ច្បាប់​ជាច្រើន​គ្រឿង​ចូល​ពី​ប្រទេស​ថៃ​

​ខេត្ត​បាត់ដំបង​-​ដោយ​: សហការី​

​យោងតាម​ប្រភព​ច្បាស់ការ​មួយ​បានឱ្យដឹងថា លោក​អនុសេនីយ៍ឯក ម៉ី ណាន់ នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក និង​ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់ ៤០០ ស្ថិតក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​កំពុង​ឃុបឃិត​គ្នា​នាំ​រថយន្ត​ចង្កូត​ស្តាំ​ខុស​ច្បាប់​ជាច្រើន​គ្រឿង​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​តំបន់ ៤០០​។

​ប្រភព​ដដែល​បាន​ឱ្យដឹង​បន្ថែមថា រថយន្ត​ចង្កូត​ស្តាំ​ចំនួន ០២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​ឌុយ​ម៉ិច ពាក់​ស្លាក​លេខ ខ​.​ម ត្រូវបាន​លោក ម៉ី ណាន់ ទុក​ឲ្យ​កូនប្រើប្រាស់ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហ្វ​ត ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​ក​លេខ​ដែល​ជាប់​មក​ពី​ប្រទេស​ថៃ ជា​ភាសារ​ថៃ ២៩៣ ត្រូវ​លោកនាយ​ប៉ុស្តិ៍ ម៉ី ណាន់ ទុក​សម្រាប់​ប្រើប្រាស់​ដោយ​ខ្លួនឯង​ជា​ប្រចាំ​។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៧ រថយន្ត​ម៉ាក​ហ្វ​ត ចង្កូត​ស្តាំ​ខុសច្បាប់​មួយ​គ្រឿង​ផ្សេងទៀត ពាក់​ស្លាក​លេខ​៥៦៤៧ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​ធ្វើការ​បង្ក្រាប​បាន​។​

​ម្យ៉ាងវិញទៀត រថយន្ត​ចង្កូត​ស្តាំ ពណ៌​ខៀវ ចំណុះ ៥​តោន មួយ​គ្រឿង​ផ្សេងទៀត​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​ចត​នៅក្នុង​បរិវេណ​ប៉ុស្តិ៍​នគរបាល​ច្រក​តំបន់ ៤០០ ផងដែរ​។​

​ទាក់ទិន​នឹង​បញ្ហា​នាំ​រថយន្ត​ចង្កូត​ស្តាំ​ជាច្រើន​គ្រឿង​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​តំបន់ ៤០០ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង នេះ គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” (www.puthikhmer.tv) មិនអាច​សុំ​ការបំភ្លឺ​ពី លោក​អនុសេនីយ៍ឯក ម៉ី ណាន់ នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក និង​ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់ ៤០០ បាន​ទេ​នៅ​រសៀល​ថ្ងៃនេះ ដោយសារ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។​

 

img20170708pu4 (1) img20170708pu4 (2) img20170708pu4 (3) img20170708pu4 (4)