ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់ដំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី ជា​ផ្លូវកា​រហើយ​!

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​

​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ជា​ផ្លូវការ ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ចាស់​ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ទៅ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​។​

​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តូច យ៉ុន ផ្ទេរចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទៅជា​អនុប្រធាន​នាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន នៃ​ក្រសួង​មហាផ្ទៃ​។

​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខដំណែង​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​។​

​ពិធី​នេះ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខដំណែង​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

img20170707pu3-(5) img20170707pu3-(9) img20170707pu3-(7) img20170707pu3-(8) img20170707pu3-(6)