ទីក្រុងបាងកក-ដោយ: សុភ័ក្ត្រ
យោងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ លេខ ៤២១/១៧/សកប៤ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អួនពលករទាំងអស់បានជ្រាបថា រដ្ឋាភិបាលថៃបានសម្រួលព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេស ឆ្នាំ២០១៧ ក្នុងគោលបំណងបន្ថែមទម្ងន់ទោសដល់និយោជក ដែលប្រើប្រាស់ពលករបរទេសដែលពុំមានឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេសមកធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់តែប៉ុណ្ណោះ។
បញ្ហានេះ សូមបងប្អូនពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាកំពុងតែពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ជួយសម្រួលកុំឱ្យមានការចុះត្រួតពិនិត្យពលករកម្ពុជាដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។
លិខិតដដែលបានបន្តថា ចំពោបងប្អូនពលករកម្ពុជាដែលមានបំណងចង់មកអ្វើការនៅប្រទេសថៃ ដើម្បីចៀសវាងការចាញ់បោកមេខ្យល់ដែលឆ្អៀតឱកាសបោកប្រាស់បងប្អូនក្នុងការរៀបចំឯកសារមកធ្វើការស្របច្បាប់ សូមមេត្តាទំនាក់ទំនងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករកម្ពុជាទៅធ្វើការនៅបរទេស។
ក្នុងករណីបងប្អូនពលករដែលមានជួបបញ្ហា សូមទាក់ទងមកទូរស័ព្ទមន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកក លេខ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ / ០៩៤ ០៩២ ៥៩០៥ / ០៨៦ ៧៩៩ ៩៩៥៧ / ០៦៤ ៧៥៥ ៧៤០១។
សេចក្តីលម្អិត មានដូចខាងក្រោម៖