សារ​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុង​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ​សព​លោក ឌិន ណា​រិទ្ធ សមាជិក ក​.​អ​.​ឯ និង​ជា​ចាងហ្វាង​កាសែត កោះ​ឯករាជ្យ​

​ជំនួស​មុខ​ឲ្យ​ក្រុមគ្រួសារ​នៃ​សព និង​ជា​តំណាង លោក ហ៊ុន សុខា ប្រធាន​ក្លឹប ខ្ញុំបាទ លាង សុភ័ក្ត្រ អគ្គលេខាធិការ នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​សប្បុរស​របស់ ឯកឧត្តម លោក​ប្រធាន និង​លោក​ចាងហ្វាង​ដែល​បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព លោក ឌិន ណា​រិទ្ធ សមាជិក ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) និង​ជា ចាងហ្វាង​កាសែត កោះ​ឯករាជ្យ រួម​នឹង​ថវិកា​ផ្ទាល់ខ្លួន ដែល​មាន​រាយ​នាម ដូចខាងក្រោម​៖
១-​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថវិកា​ចំនួន ២០០​ដុល្លារ​
២-​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថវិកា​ចំនួន ២០០​ដុល្លារ​
៣-​ឯកឧត្តម ប៊ុត បូ​វុត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ថវិកា​ចំនួន ១០០.០០០​រៀល​
៤-​ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ថវិកា​ចំនួន ៥០០.០០០​រៀល​
៥-​ឯកឧត្តម ឃីម រ័ត្ន ទីប្រឹក្សា​ក្រសួង និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ថវិកា​ចំនួន ១០០.០០០​រៀល​
៦-​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) ថវិកា​ចំនួន ៦០០.០០០​រៀល ( បុណ្យសព​ចំនួន ៣០០.០០០​រៀល និង​បុណ្យ​គម្រប់ ៧​ថ្ងៃ ចំនួន ៣០០.០០០​រៀល​)
៧-​លោក ខ្វៃ អាទិត្យា អគ្គនាយករង​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​.​ទ​.​ក​) ថវិកា​ចំនួន ៨០.០០០​រៀល​
៨-​លោក ឡេង គឹម​ស្រុង ប្រធាន​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ ថវិកា​ចំនួន ២០​ដុល្លារ​
៩-​លោក សាំង សុង អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​អន​ឡា​ញ មហាជន ថវិកា​ចំនួន ១០​ដុល្លារ​
១០-​លោក ថៃ ប៊ុន​រឹទ្ធិ ចាងហ្វាង​កាសែត និស្សិត​ក្មេង​វត្ត ថវិកា​ចំនួន ៤០.០០០​រៀល​

​សូម ឯកឧត្តម លោក​ប្រធាន និង​លោក​ចាងហ្វាង​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ ព្រមទាំង​ជួបប្រទះ​តែ​សេចក្តីសុខក្សេមក្សាន្ត និង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​អគុណ​!!

​សូមបញ្ជាក់​ថា លោក ឌិន ណា​រិទ្ធ សមាជិក​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) និង​ជា​ចាងហ្វាង​កាសែត កោះ​ឯករាជ្យ បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​១១:៥០​នាទី​យប់ ថ្ងៃ​ចន្ទ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ ៥៦​ឆ្នាំ ដោយ​រោគាពាធ ស្ថិតក្នុង​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

​កម្មវិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ ៖ ថ្ងៃ​សៅរ៍ ១​កើត ខែ​ជេស្ឋ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង ០២​រសៀល ជួបជុំ​ពុទ្ធបរិស័ទ បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ប្រារព្ធ​ពិធី​បទ​នមស្ការ​ព្រះ​រតនត្រៃ សម្មាទានសីល រួច​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត និង​សំដែង​ធម្ម​ទេសនា​។ លុះ​ព្រឹក​ឡើង​ថ្ងៃអាទិត្យ ២​កើត ខែ​ជេស្ឋ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៦:៣០​នាទី​ព្រឹក ប្រគេន​យាគូ​ដល់​ព្រះសង្ឃ លុះ​ម៉ោង ០៩​ព្រឹក ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ បង្សុកូល បន្ទាប់​មក​វេរ​ភត្តាហា​រ និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។

​ដោយសារ ក្រុមគ្រួសារ​សព​មាន​ជីវភាព​ក្រីក្រ​ពេក ពិធីបុណ្យ ៧​ថ្ងៃ​នឹង​ធ្វើ​នៅក្នុង វត្ត​ព្រែក​ឫស្សី ស្ថិតនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

 

img20170625p2-(15) img20170625p2-(1) img20170625p2-(14) img20170625p2-(13) img20170625p2-(12) img20170625p2-(11) img20170625p2-(10) img20170625p2-(9) img20170625p2-(8) img20170625p2-(7) img20170625p2-(6) img20170625p2-(5) img20170625p2-(4) img20170625p2-(3) img20170625p2-(2)