រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
កម្មវិធី GANZBERG UBER BUS ដែលរៀបចំដោយក្រុមហ៊ុន Ganzberg នឹងចែកសំបុត្រឡាន ៥០០០សន្លឹកដោយឥតគិតថ្លៃ ដល់អ្នកនៅរាជធានីភ្នំពេញ ដែលត្រូវទៅលេងស្រុកកំណើតនៅបណ្តាខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កម្មវិធីនេះផ្តល់ជូនសម្រាប់ខេត្ត-ក្រុងទាំង១៤ ដែលជាទិសដៅចេញពីរាជធានីភ្នំពេញ រួមមាន៖
១-ខេត្តសៀមរាប
២-ខេត្តបាត់ដំបង
៣-ខេត្តព្រះសីហនុ
៤-ខេត្តកំពត
៥-ខេត្តកំពង់ធំ
៦-ខេត្តពោធិ៍សាត់
៧-ខេត្តកំពង់ឆ្នាំង
៨-ខេត្តបន្ទាយមានជ័យ
៩-ខេត្តកំពង់ចាម
១០-ខេត្តត្បូងឃ្មុំ
១១-ខេត្តតាកែវ
១២-ខេត្តក្រចេះ
១៣-ខេត្តស្វាយរៀង
១៤-ខេត្តព្រៃវែង
ឡានក្រុងទាំង ១០០ គ្រឿងនឹងចេញដំណើរព្រមៗគ្នាតែម្ដងនៅម៉ោង ៩ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ដោយចេញពីកោះពេជ្រ រាជធានីភ្នំពេញ។ អ្នកចង់បានសំបុត្រទៅបណ្តាខេត្ត-ក្រុងទាំង១៤នេះ អាចទៅយកសំបុត្រឡានពីស្តង់ GANZBERG UBER BUS នៅកោះពេជ្រដោយឥតគិតថ្លៃបាន ចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង ៨ព្រឹក រហូតដល់ចែកអស់សំបុត្រ ៕