ភ្នំពេញ-ដោយ ៖ ស្ថានទូត USA
ទាហានសហរដ្ឋអាមេរិក មួយក្រុមដែលមកពីឆ្មាំជាតិក្នុង រដ្ឋ ដីហាបៀនាបើកសិក្ខាសាលា ហ្វឹកហ្វឺនផ្នែកពេទ្យមួយនាខែ កញ្ញាសំរាប់សមាជិកមួយចំនួន នៃកងយោធពលខេមរភូមិន្ទ។
ក្រុមទាំងសងខាងបានចែក រំលែកបច្ចេកទេសមួយចំនួននៅ ក្នុងការផ្លាស់ប្តូរខ្លឹមសារមេរៀន ក្នុងលំហាត់ឆ្លើយតបផ្នែកពេទ្យ នៅជួរមុខក្នុងរាជធានីភ្នំពេញ។ ក្រោមការចូលរួមឧបត្ថម្ភដោយ កងទ័ពជើងគោកសហរដ្ឋអាមេ រិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកកម្ម វិធីនេះមានប្រធានបទជាច្រើន ដែលរួមមានការវាយតំលៃអ្នក ជំងឺការជួយស្រោចស្រង់ជីវិត ជាមូលដ្ឋានការគ្រប់គ្រងផ្លូវ ដង្ហើមការព្យាបាលសុក9ហ្សៀ- ចកបការព្យាបាលការរលាកភ្លើង និងប្រតិបត្តិការក្នុងករណីដែល មានស្លាប់និងរបួសច្រើន។
កម្មវិធីនេះ បង្ហាញឱ្យឃើញការប្តេជ្ញាចិត្តជាបន្តរបស់សហ- រដ្ឋអាមេរិក ក្នុងការជួយកង យោធពលខេមរភូមិន្ទឱ្យចេះ ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុង ការធ្វើការជួយសង្គ្រោះនៅជួរ មុខប្រកបដោយគុណភាពនិង ប្រសិទ្ធភាពខ្ពស់ ។
ឆ្នាំនេះ គឺជាឆ្នាំទីបីជាប់គ្នា មកហើយ ដែលក្រុមទាំងពីរ បានជួបគ្នាដើម្បីធ្វើការផ្លាស់ប្តូរ ផ្នែកពេទ្យនិងជាឆ្នាំទី៥ នៃភាព ជាដៃគូជាមួយគ្នា ។ ឆ្មាំជាតិ ក្នុងរដ្ឋីដាហៀបានបង្កើតទំនាក់ ទំនងនេះជាមួយសមភាគីកម្ពុជា ជាផ្នែកមួយនៃកម្មវិធីនៃភាព ជាដៃគូនៃរដ្ឋដែលមានឆ្មាំជាតិ របស់យោធាសហរដ្ឋអាមេរិក ដែលផ្គូរឆ្មាំជាតិនៃរដ្ឋនិមួយៗ ក្នុងសហរដ្ឋអាមេរិកជាមួយនឹង យោធានៃប្រទេសមួយទៀត។
ឆ្មាំជាតិនៃសហរដ្ឋអាមេរិក នៅពេលនេះមានភាពជាដៃគូ ជាបន្តជាមួយប្រទេសចំនួន៦៥។
កម្មវិធីនៃភាពជាដៃគូនៃ រដ្ឋដែលមានឆ្មាំជាតិរបស់សហ រដ្ឋអាមេរិកបានផ្តល់ឱកាសឱ្យ មានការធ្វើការផ្លាស់ប្តូរគ្នាជា បន្ត ហើយបាននាំឱ្យមានមិត្ត ភាពជ្រាលជ្រៅនិងចំណងទាក់ ទងរឹងមាំរវាងយោធាសហរដ្ឋ អាមេរិកនិងយោធានៃប្រទេស កម្ពុជា ។ ដោយផ្អែកលើឯក ទេសរបស់ផ្នែកយោធានិងផ្នែក ស៊ីវិលការទាក់ទងជាមួយសហ គមន៍នៅរដ្ឋីដាហៀនិងការមាន ការទាក់ទងជាបន្តយូរទៅមុខ ឆ្មាំជាតិនៅរដ្ឋ ដីហាៀ បានកសាង ទំនាក់ទំនងស្ថិតស្ថិរជាបុគ្គលនិង ក្នុងអាជីពជំនាញជាមួយសមាជិក នៃកងយោធពលខេមរភូមិន្ទ ៕