ខេត្តកំពត-ដោយ ៖ សៀម ភឿក
យោងតាមសេចក្តីរាយការ ណ៍ពីប្រជាពលរដ្ឋរស់នៅភូមិ កំពង់ត្រាចទី១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពតបាន ឱ្យ“ពុទ្ធិខ្មែរ”ដឹងថា សព្វថ្ងៃនេះ ករណីល្បែងឆ្នោតកន្ទុយលេខ ខុសច្បាប់បើកលេងយ៉ាងគគ្រឹក គគ្រេង និងអនាធិបតេយ្យ តែ សមត្ថកិច្ចប៉ូលីស និងប៉េអឹមមិន បង្ក្រាបដោយសារតែបានទទួលសំណែន ពីពួកមេឆ្នោតធំៗនៅ ក្នុងស្រុកដែលធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿលើគោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
យោងតាមប្រភពព័ត៌ពី ប្រជាពលរដ្ឋរស់នៅផ្សារកំពង់ ត្រាចបានអោយដឹងថា មានមេ ឆ្នោតចំនួន៦នាក់ ទី១-ឈ្មោះ បាវ នៅផ្សារឬស្សី ទី២ ឈ្មោះ រត នៅផ្សារលក ទី៣ ឈ្មោះ លោក ងន លី ទី៤ ឈ្មោះចែ ដៀប ទី៥ឈ្មោះ បញ្ញា ទី៦ ពូ ហ៊ ហៅឪអាយោង អ្នកទាំង ប្រាំមួយនាក់នេះ ជាមេឆ្នោតដុះ ស្លែធំជាងនៅស្រុកកំពង់ត្រាច បើកលេងយ៉ាងអនាធិបតេយ្យ ដោយសារតែមានការឃុបឃិត គ្នាជាមួយនឹងសមត្ថកិច្ចប៉ូលិស និងប៉េអឹមនិងអាជ្ញាធរឃុំ-ស្រុក បានជាល្បែងឆ្នោតកន្ទុយលេខ រីកដូចផ្សិតបានយ៉ាងនេះ។
ករណីបើកលេងល្បែងឆ្នោត កន្ទុយលេខនៅក្នុងស្រុកកំពង់ ត្រាច ខេត្តកំពតខាងលើនេះគេ ពុំដែលឃើញសមត្ថកិច្ចចុះធ្វើ ការចុះបង្ក្រាប ចំពោះមេក្លោង ធំៗម្តងណាឡើយគ្រាន់តែហៅ មេឆ្នោតទាំងនោះធ្វើកិច្ចសន្យា តែប៉ុណ្ណោះរួចជាស្រេច។
ប្រជាពលរដ្ឋដែលរស់នៅ ស្រុកកំពង់ត្រាច ខេត្តកំពតបាន សង្កេតឃើញថាការចុះបង្ក្រាប បទល្មើសខុសច្បាប់តាមបណ្តា ខេត្ត/ក្រុងសមត្ថកិច្ចបានអនុវត្ត តាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដែលប្រមុខរាជ រដ្ឋាភិបាលដាក់បញ្ជាឱ្យបង្ក្រាប ស្ទើរទាំងស្រុងទៅហើយចម្លែក តែខេត្តកំពតនេះ ហាក់បីដូចជា ធ្វើមិនដឹងមិនឮសោះជាពិសេស ស្រុកកំពង់ត្រាចតែម្តង ។ ចំពោះបទល្មើសដែលកើតឡើង នៅស្រុកកំពង់ត្រាច សមត្ថកិច្ច មើលមិនឃើញសោះនិងមាន ភាពធូររលុងបែបនេះ ធ្វើឱ្យ ប្រជាពលរដ្ឋមានការព្រួយ បារម្ភនិងភ័យខ្លាចយ៉ាងខ្លាំង ចំពោះភូមិ-ឃុំដែលគ្មានសុវត្ថិ ភាពកើតឡើងដូចជាអំពើហឹង្សា ក្នុងគ្រួសារចោរលួច ចោរឆក់ ចោរប្លន់ចោរគាស់ផ្ទះនិងអំពើ ល្មើសច្បាប់ជាច្រើនទៀត។
ប្រជាពលរដ្ឋនៅស្រុកកំពង់ ត្រាច ខេត្តកំពត សំណូមពរដល់ លោកអភិបាលនៃគណៈអភិបាល ខេត្តកំពត មេត្តាជួយពិនិត្យ មើលភាពអសកម្មរបស់អាជ្ញាធរ និងសមត្ថកិច្ចប៉េអឹមមូលដ្ឋាន និងប៉ូលីសដែលកំពុងតែសប្បា យឃុបឃិតបើកអោយមានបទ ល្មើសល្បែងស៊ីសងឆ្នោតកន្ទុយ លេខយ៉ាងគគ្រឹកគគ្រេងនេះជា ទង្វើមួយផ្ទុយពីបទបញ្ជាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែល បានរឹតបន្តឹងជាដាច់ខាតមិនឱ្យ កើតមានល្បែងស៊ីសងគ្រប់ប្រភេទ។
លោក អ៊ុម ស៊ីណាត អភិបាលនៃគណៈអភិបាលស្រុក កំពង់ត្រាចបានប្រាប់អ្នកយក ព័ត៌មាន“ពុទ្ធិខ្មែរ”ថា ចាំមើល លោកហៅប៉ូលិសមកសួរមើល ។
លោក ហាញ់ គា អធិការ ស្តីទីបានឱ្យដឹងថា លោកបាន ហៅមកធ្វើកិច្ចសន្យាអស់ហើយ ហើយពួកគាត់ថា ឈប់លេង លោក លាង ឈីវ មេបញ្ជាការ កងរាជអាវុធហត្ថស្រុកកំពង់ ត្រាច បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា លោកនិង សហការជាមួយអ្នកកាសែតចុះ បង្ក្រាបពួកគាត់(មេឆ្នោត)ម្តង។
មតិប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានសំដែងក្តីកង្វល់ចំពោះ ល្បែងស៊ីសងនិងលើកឡើងថានៅ ស្រុកកំពង់ត្រាចជាស្រុកមួយជាប់ លំដាប់ថ្នាក់លេខមួយខាងល្បែង ស៊ីសងប្រចាំខេត្តកំពត” ៕