ខេត្តរតនគិរី-ដោយ:សុភ័ក្ត្រ
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ បានអញ្ជើញក្រុងពាលីចាប់ផ្តើមដំណើរការសាងសង់ព្រះពុទ្ធបដិមាដ៏ធំមួយអង្គ នៅរមណីយដ្ឋានភ្នំឥស្សីបតមៈ (កំពូលភ្នំស្វាយ) ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី។
ពិធីក្រុងពាលីចាប់ផ្តើមដំណើរការសាងសង់ត្រូវបានធ្វើឡើងចំថ្ងៃបុណ្យមាឃបូជា ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនេះសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ដែលគ្រោងនឹងចំណាយថវិកាប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក។
ចំពោះទំហំ និងកម្ពស់ពិតប្រាកដរបស់ពុទ្ធបដិមាមិនទាន់កំណត់បាននូវឡើយទេ ដោយរងចាំខាងជំនាញ និងជាងធ្វើការសិក្សា ដើម្បីសាងសង់ពុទ្ធបដិមាមួយអង្គនេះឱ្យបានស្អាតល្អនឹងអាចមើលឃើញទេសភាពពីខាងក្រោមភ្នំបាន។