កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ដុត​បំផ្លាញ​ចោល​កញ្ឆា​ជាង ២​ម៉ឺន​ដើម​

​ខេត្តតាកែវ​-​ដោយ​:​សុភ័ក្ត្រ​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់ រួម​មាន​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ (​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន​) និង​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ដឹកនាំ​ដោយ លោក ស៊ុត ខុន អភិបាលស្រុក ចុះ​ធ្វើ​ការបង្ក្រាប និង​ដុត​បំផ្លាញចោល​ទីតាំង​លួចលាក់​ដាំ​ដើម​កញ្ឆា​ចំនួន ២២.៤១៨​ដើម​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ដុត​បំផ្លាញចោល​ដើម​កញ្ឆា​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​ពី​ប្រជាពលរដ្ឋ​នាំគ្នា​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ព្រៃធំ និង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​សប្តាហ៍​នេះ​ដែល​អាជ្ញាធរ​ស្រុក​គិរីវង់​ចុះបង្ក្រាប និង​ដុត​បំផ្លាញចោល​នៅ​ទីតាំង​លួចលាក់​ដាំ​ដើម​កញ្ឆា​ដោយ​ខុសច្បាប់​រាប់សែន​ដើម​៕

 

IMG-20170210pu1 (1) IMG-20170210pu1 (2) IMG-20170210pu1 (3) IMG-20170210pu1 (4) IMG-20170210pu1 (5) IMG-20170210pu1 (6) IMG-20170210pu1 (7) IMG-20170210pu1 (8) IMG-20170210pu1 (9) IMG-20170210pu1 (10) IMG-20170210pu1 (11) IMG-20170210pu1 (12)