រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
លោក ម៉ា សេរី បានទទួលមរណភាពហើយនៅវេលាម៉ោង០៥:៥៤នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី នេះបើតាម ឯកឧត្តម ហ៊ុយ វណ្ណៈ ថ្លែងប្រាប់ឲ្យដឹងនៅព្រឹកនេះ។
ឯកឧត្តម ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ក្រោយពីសម្រាកពេទ្យមួយរយ:គាត់នឹកផ្ទះសុំពេទ្យទៅសម្រាកនៅផ្ទះបាន ២ថ្ងៃ។ ពេទ្យអនុញ្ញាតហើយពេទ្យបានទៅជួយតាមថែដល់ផ្ទះ។
ពីរថ្ងៃមុននេះស្ថានភាពជំងឺចុះដុនដាប គ្រួសារក៏បានបញ្ជូនមកពេទ្យវិញ។ កូនគាត់ប្រាប់ថា ពេលនោះគាត់មិនចង់មកពេទ្យវិញទេ តែកូនទាំងអស់គ្នា និងប្រពន្ធគាត់សុំគាត់មកឱ្យសម្រាកនៅពេទ្យ។ ឥឡូវនេះសពលោក ម៉ា សេរី បានតម្កល់នៅផ្ទះរបស់គាត់ម្តុំអូរបែកក្អមជិតកាកបាទក្រហមកម្ពុជា៕