រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំឆ្លងគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក។
គម្រោងនេះ នឹងដឹកអ្នកដំណើរតាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ចាប់ពីស្ពានព្រែកព្នៅដល់ក្រុងតាខ្មៅ ហើយតាមការសិក្សា បានបង្ហាញលទ្ឋផលបឋមដូចខាងក្រោមៈ
-ប្រតិបត្តិការពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ២០:០០យប់
-ចម្ងាយធ្វើដំណើរ ២៤.៩គម (ទៅមក ៤៩.៨គម)
-សាងសង់ផែ និងចំណតអ្នកដំណើរ ចំនួន ៩កន្លែង
-ប្រើកប៉ាល់ល្បឿនលឿន ចំនួន ២០គ្រឿង ចំណុះ ៩០នាក់
-ល្បឿនកប៉ាល់ ៣០គម/ម៉ោងទៅ ៤០គម/ម៉ោង
-រយៈពេលឈប់ចត ៥នាទី
-ធ្វើដំណើរពីចំណត១ ទៅចំណត១ រយៈពេល ១២នាទីទៅ១៥នាទី
-រយៈពេលធ្វើដំណើរ ៩៦នាទី
-រយៈពេលសាងសង់ និងបព្ជាទិញកប៉ាល់ ១៤ខែ
-ផែនការគ្រោងប្រតិបត្តិការ ខែមេសា ឆ្នាំ២០១៨
-វិនិយោគទុនដោយក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប របស់ឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ ៕