ខេត្តមណ្ឌលគិរី-ដោយ:សុភ័ក្ត្រ
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ជា អញ្ជើញជួបសួរសុខទុក្ខជាមួយប្អូនប្រុសពិការជើងម្ខាងដោយសារពស់ចឹក និងមានបញ្ហាជីវភាពខ្វះខាតដោយ ក្ដីអាណិតស្រលាញ់ព្រមទាំងហូបបាយរួមគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ជា បានឧបត្ថម្ភជូនចំពោះប្អូនប្រុសពិការជើងម្ខាងដោយសារពស់ចឹកនូវ ជើងសប្បនិមិត្តម្ខាង និងថ្លៃចំណាយក្នុងការធ្វើដំណើរទៅ ដាក់ជើងនៅខេត្តក្រចេះ រួមនឹងថវិកាចំនួន ១.០០០.០០០រៀល (មួយលានរៀល) ផងដែរ។
ជាមួយគ្នានេះ ដោយមើលឃើញការលំបាករបស់ប្អូនប្រុស ពិការជើងម្ខាង ក្នុងការសិក្សារម៉ូតូចាស់ពិបាកក្នុងការជូនប្អូនពីរនាក់ទៅសាលារៀនទៀតផងនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ជា បានឧបត្ថម្ភជូនបន្ថែមនូវម៉ូតូចំនួន ០១គ្រឿង សំលៀកបំពាក់ថ្មីៗ និងសម្ភារសិក្សាមួយចំនួនទៀត ដេីម្បីជួយសម្រួលដល់ប្អូនប្រុសក្នុងជីវភាពប្រចាំថ្ងៃ៕