ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ​“​ត្រូវតែ​ចុះ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ឱ្យ​ដូច​ភ្លៀងរលឹម​”

ខេត្ត​កំពង់ធំ -​ដោយ​ ៖ លាង សុភ័ក្ត្រ​
​កាលពី​ថ្ងៃ​ទី ០៣ ដល់​ថ្ងៃ​ទី ០៦ ខែតុលា ឆ្នាំ​២០១៤ កន្លង  ទៅ​នេះ​ក្រុមការងារ​របស់​អង្គ ការអភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ ធនធានធម្មជាតិ​ដែល​ដឹកនាំ ដោយ​លោក ឈៀង វុទ្ធី ប្រធាន  ការិយាល័យ​ប្រតិបត្តិ និង​លោក  ហ៊ាប តុង ប្រធាន​ស្នាក់ការ​អង្គ  ការអភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ ធនធានធម្មជាតិ​ខេត្ត​កំពង់ធំ  ព្រមទាំង​មន្ត្រី​ស្នាក់កា​រទាំង អស់​បាន​ចុះ​ឃ្លាំ​មើល​បទល្មើស ព្រៃឈើ​និង​ធនធានធម្មជាតិ នៅ​តំបន់​ជើងភ្នំ​ជី​ក៏​បាន​ប្រទះ ឃើញ​បទល្មើស​ព្រៃឈើ​យ៉ាង គគ្រឹកគគ្រេង​នៅ​តំបន់​ខាងលើ ដែល​ស្ថិត​ក្នុង​ភូមិ​ក្រាំង ឃុំ​សុ  ចិត្រ ស្រុក​សណ្តាន់ ខេត្ត​កំពង់ ធំ​កើតឡើង​ជា​ច្រើន​កន្លែង​។​

​លោក ឈៀង វុទ្ធី ប្រធាន ការិយាល័យ​ប្រតិបត្តិ​របស់​អង្គ ការអភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ ធនធាន​ធម្មជាតិ​បាន​ប្រាប់​“​ពុទ្ធិ ខ្មែរ​”​ថា ការចុះ​បំពេញ​បេស​ក  កម្ម​នេះ គឺ​តាមរយៈ​ការចាត់ តាំង​ពី​លោក ហ៊ុន សុខា ប្រធាន  អង្គការ​អភិរក្ស​ព្រៃឈើ​និង អភិវឌ្ឍ​ធនធានធម្មជាតិ​ដោយ សារ​លោក​ទទួល​បានកា​រ​រាយ  ការណ៍​និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​សុ​ចិត្រ ថា​មាន​ឈ្មួញ​ខិលខូច​កំពុង​លួច អារឈើ​យ៉ាង​ទ្រហឹង​អើ​ង​កង  ដោយ​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ីណ័រ ។

​តាម​ការចង្អុលបង្ហាញ​និង  ទទួល​បាន​លិខិត​បញ្ជា​បេស​ក កម្ម​ភ្លាម​ទើប​លោក ឈៀង​វុទ្ធី  និង​ក្រុម​ការងារ​បាន​ចុះ​ឃ្លាំ មើល​បទល្មើស​ទាំងនោះ​ដោយ មិន​បង្អែរ​បង្អង់​ឡើយ ។ ខណៈ  ដែល​លោក​និង​ក្រុមការងារ របស់​អង្គការ​បាន​ចុះ​ទៅ​ដល់ តំបន់​ដែល​ប្រជាពលរដ្ឋ​រាយ ការណ៍​នោះ លោក​ក៏​ប្រទះ  ឃើញ​មាន​បទល្មើស​ព្រៃឈើ ពិត​ប្រក​ដ​មែន​ដោយ​មាន​ឈ្មួញ ជាច្រើន​បាន​បោះ​ទីតាំង​សំងំ​អារ ឈើ យ៉ាង​អាណាធិបតេយ្យ​។​

​លោក ឈៀង វុទ្ធី បាន​បន្ត ថា​គ្រាន់តែ​ពួក​ឈ្មួញ​ដែល​លួច  អារ​ឈើ​ទាំង​នោះ​បាន​ឃើញ ឯកសណ្ឋាន​របស់​មន្ត្រី​អង្គការ ភ្លាម​ក៏​នាំគ្នា​រត់​ចែក​ជើង​គ្នា​យក តែ​រួចខ្លួន​ហាក់បីដូច​ជា​ឃើញ មេព្រៃ​យ៉ាង​អញ្ចឹង​។​

​ខណៈនោះ​ដែរ ក្រុម​ការ  ងារ​របស់​អង្គការ​អភិរក្ស​ព្រៃ ឈើ​និង​អភិវឌ្ឍ​ធនធានធម្មជាតិ ក៏​បាន​ត្រួតពិនិត្យ​មើល​កន្លែង ដែល​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ក៏ ឃើញ​មាន​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ៤  គ្រឿង ឡា​ម​៤ ច្រ​វ៉ាក់ ២​ខ្សែ  ពូថៅ​២​និង​កាំបិទ​ខ្វាវ​១​និង​គំនរ ឈើ​ដែល​ឈ្មួញ​បាន​អារ​។​

​ភ្លាមៗ​នោះ​ក្រុម​ការងារ  របស់​អង្គការ​ក៏​បាន​រាយការណ៍ ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក សណ្តាន់​ហើយ​បានប្រគល់​វត្ថុ តាង​ទាំងអស់​ទៅ​អោយ​លោក  សៅ វណ្ណី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ  ឈើ​ស្រុក​សណ្តាន់​។​

​ប្រជា​ពល​ដែល​រស់នៅ​ទី  នោះ​បាន​ត្អូញត្អែរ​ប្រាប់​“​ពុទ្ធិ​ខ្មែរ​” ថា​សព្វថ្ងៃ​នេះ​សមត្ថកិច្ច​ដែល ឈរជើង​នៅក្នុង​ឃុំ​សុចិត្រ​នេះ កំពុងតែ​បើក​ភ្លើង​ខៀវ​ឱ្យ​ឈ្មួញ ទាំងនោះ​ប្រព្រឹត្ត​បទល្មើស​កាប់ បំផ្លាញ​ព្រៃឈើ​យ៉ាង​គគ្រឹក គគ្រេង​ដោយ​គ្មាន​ខ្លាច​ញញើត នឹង​ច្បាប់​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត  ថា ពួកគាត់​សប្បាយចិត្ត​យ៉ាង  ខ្លាំង​ដែល​មាន​អង្គការ​អ​ភ​រិក្ស ព្រៃឈើ​និង​អភិវឌ្ឍ​ធនធាន ធម្មជាតិ​ចាំ​ឃ្លាំ​មើល​បទល្មើស  និង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ទាន់ពេលវេលា​។​

​លោក ហ៊ុន សុខា ប្រធាន  អង្គការ​អភិរក្ស​ព្រៃឈើ​និង អភិវឌ្ឍ​ធនធានធម្មជាតិ​បាន បង្ហាញ​ជំហ​យ៉ាង​មុតមាំ​ថា  លោក​នឹង​បើក​យុទ្ធនាការ​ឃ្លាំ មើល​នៅ​តំបន់​ផ្សេងៗ​ទៀត​ក្នុង ពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ  លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា ពលរដ្ឋ​ថា​បទល្មើស​ព្រៃឈើ​នៅ ស្រុក​សណ្តាន់​នេះ​ច្រើនណាស់​។​

​បទល្មើស​ព្រៃឈើ​នៅ​ស្រុក សណ្តាន់​នេះ​ពុំ​សូវ​មាន​សមត្ថកិច្ច ជំនាញ​ចុះ​បង្ក្រាប​នោះ​ទេ​ដោយ មាន​ប្រជាពលរដ្ឋ​មួយចំនួន សង្ស័យ​ថា​នេះ​ប្រហែល​ជា​ឆ្នាំង បាយ​របស់​សមត្ថកិច្ច​ជំនាញ​និង អាជ្ញាធរ​មូលដ្ឋាន​បាន​ជា​បទ ល្មើស​មាន​ច្រើន​ជាង​មុន ៕
============

​កិច្ចប្រជុំ​នគរបាល​ការពារ​ព្រំដែន​ត្រូវ​ទប់ស្កាត់​និង​បញ្ឈប់​ជា​បន្ទាន់​រាល់​បទល្មើស​ខុល​ច្បាប់​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ខ្លួន​គ្រប់គ្រង​

​ខេត្ត​បន្ទាយមានជ័យ​-​ដោយ​ ៖ ជ្រៃ​ក្រឹម​
​នាយ​ឧត្តមសេនីយ៍ ខេង  សុ​ម៉េត អគ្គស្នងការ​រង​នគរបាល  ជាតិ​ទទួលបន្ទុក​ការងារ​ព្រំដែន  ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ មាន  ប្រសាសន៍ថា គ្រប់​នគ​បាល​វរៈ ការពារ​ព្រំដែន​ទាំង ៤ ក្នុងភូមិ សាស្ត្រ ខេត្ត​បន្ទាយមានជ័យ  ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​បទ ល្មើស​ឆ្លងដែន​នៅ​តាម​ភូមិសាស្ត្រ ដែល​ខ្លួន​គ្រប់គ្រង បើ​មិន​ដូច្នេះ  ទេ​និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ មុខ​ច្បាប់​។​

​ការលើក​ឡើង​ដូច្នេះ​ក្នុង​កិច្ច  ប្រជុំ​ទប់ស្កាត់​និង​បញ្ឈប់​ជា  បន្ទាន់​រាល់​បទល្មើស​ខុល​ច្បាប់ ឆ្លងដែន​គ្រប់​ប្រភេទ​ក្នុង​ភូមិ សាស្ត្រ​ដែល​កម្លាំង​នគរបាល​ខ្លួន គ្រប់គ្រង​កាលពី​ថ្ងៃ​ទី​៩ ខែតុលា  ឆ្នាំ​២០១៤​នៅ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បន្ទាយមានជ័យ​ដែល មាន​លោក​មេបញ្ជាការ​-​មេ  បញ្ជាការ​រង​នាយប៉ុស្តិ៍​ការពារ  ព្រំដែន​នៃ​វរៈ​សេនា​តូច​កា​ពារ ព្រំដែន ៨០៧-៨១៥-៨៩១ និង​៩១១ ចូលរួម​ព្រមទាំង  លោក​អធិការនគរបាល​ស្រុក​, ក្រុង​ចំនួន​៤​មាន​ព្រំប្រទល់​ជាប់ ព្រំដែន​គឺ​ស្រុក​អូរជ្រៅ​-​ម៉ាឡៃ ស្វាយចេក​និង​ក្រុង​ប៉ោយប៉ែត​។​

​ឯកឧត្តម គោ ស៊ុំ​សារឿ​ត  អភិបាល​នៃ​គណៈ​អភិបាលខេត្ត បន្ទាយមានជ័យ​មានប្រសាសន៍ ថា​នេះ​ជា​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ ពី​បាន​ទទួល​ព័ត៌មាន​ថា​នៅតាម ព្រំដែន គឺ​នៅតែ​មាន​បទល្មើស  ការនាំ​ចូល​នូវ​ទំនិញគេចពន្ធ​ការ នាំចូល​ឆ្អឹង​សាច់​មាន់​ខូច​គុណ ភាព​ដោយមាន​ស្ពាន និង​ខ្សែ​រ៉​ត ឆ្លងកាត់​អូរ​ព្រំដែន​ការ​នាំចូល រថយន្ត​ចង្កូត​ស្តាំ​ខុស​ច្បាប់ការ ចរាចរ​ឈើ​គ្រញូង​តាម​ព្រំដែន និង​ការបើក​ចេញ​ចូល​តាម​តំបន់ ដែល​នគរបាល​ព្រំដែន​កាន់កាប់ គ្រប់គ្រង​នោះ​ជាដាច់ខាត​។​

​ឯកឧត្តម គោ ស៊ុំ​សារឿ​ត  បានបញ្ជាក់​ថា​រាល់​បទល្មើស​ទាំង អស់​នេះ​រាជរដ្ឋាភិបាល​និង​ថ្នាក់ ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​បាន​ដាក់  បញ្ជា​យ៉ាង​តឹងរឹង​ហាម​ដាច់  ខាត​មិនឱ្យ​កើតមាន​នៅ​តាម​ព្រំ ដែន ហើយ​មេ​វរៈ​មួយចំនួន​ក៏ ធ្លាប់បាន​ធ្វើ​កិច្ចសន្យា ២ ទៅ​៣  ដង ផងដែរ ។

​ក្រុម​ការប្រឆាំង​អំពើ​ពុក  រលួយ​នឹង​ចុះ​តាមដាន​រឿងនេះ ប្រសិនបើ​បុគ្គល​ណា​ម្នាក់​ក្នុង ចំណោម វរៈ​សេនា​តូច​ការពារ  ព្រំដែន​ទាំង​៤​នៅតែ​ប្រព្រឹត្ត​មិន កែប្រែ​ទេនោះ​នឹង​អាច​ប្រឈម ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុ​ម៉េត អគ្គស្នងការ​រង  នគរបាល​ជាតិ​ទទួល​ការងារ​ព្រំ ដែន​មានប្រសាសន៍​បន្ថែម​ថា  រាជរដ្ឋាភិបាល​បានដាក់​បញ្ជា យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គ្រប់  សមត្ថកិច្ច​អោយ​ចូលរួម​បង្ក្រាប និង​បញ្ឈប់​ជាបន្ទាន់​ភ្លាមៗ​រាល់ បទល្មើស​ខុសច្បាប់​ឆ្លងដែន  គ្រប់​ប្រភេទ​ដើម្បី​ប្រមូល​ពន្ធ  ចូល​រដ្ឋ​ឱ្យ​មាន​កំណើន​កាន់តែ ខ្ពស់​លើសលប់ ដូច្នេះ​យើង​ជា  កម្លាំង​នគ​បាល​វរៈ​ការពារ​ព្រំដែន  ត្រូវ​គោរព​តាម​បទបញ្ជារ​នេះ មិន​ត្រូវ​បើកដៃ​ឬ​ឃុបឃិត​ជា  មួយ​ពួក​ឈ្មួញ​ទាញ​យក​ប្រយោ ជន៍​ផ្ទាល់ខ្លួន​ដែល​ជា​ទង្វើ​ខុស នឹង​ច្បាប់​នោះទេ​។​

​ចំពោះ​ការ​នាំចូល​ទំនិញ  ល្មើស​ច្បាប់​តាម​ច្រកព្រំដែន​ដូច ទឹកបាក់​ទំនាប់​ដែល​គ្មាន​សមត្ថ កិច្ច​មាន​ការត្រួតពិនិត្យ​ក៏ដូចជា  ការ​យក​លុយ​ពី​ពលករ​ឆ្លងដែន ខុស​ច្បាប់​គឺ​កងកម្លាំង​នគរបាល ការពារ​ព្រំដែន​ទាំង ៤ ត្រូវតែ  បញ្ឈប់​ជា​បន្ទាន់​ប្រសិនបើ​មាន​។​

​តែបើ​មាន​ការប្រព្រឹត្ត​នោះ  គឺ​មិនមែន​កងកម្លាំង​នគរបាល  ជា​អ្នកប្រព្រឹត្ត​ទេ គឺជា​បុគ្គល  ជា​អ្នកប្រព្រឹត្ត​ដូច្នេះ​បុគ្គល​នោះ គឺ​ត្រូវតែ​ទទួល​ទោស​ដោយ​ខ្លួន ឯង ចំពោះ​មុខ​ច្បាប់ ។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍អគ្គ ស្នងការរង និង​ជា​មេបញ្ជាការ  ប្រចាំ​ទិស​ទី​៤​និង​ទី​៥​ក៏​មាន​ការ កោតសរសើរ​ចំពោះ​ការខិតខំ ប្រឹងប្រែង​យក​អស់​ស្មារតី​ការ ពារ​បូរណភាព​ទឹកដី​កំលាំងកាយ  និង​ការបង្ក្រាប​បទល្មើស​ឆ្លងដែន ព្រមទាំង​ទប់ស្កាត់​ចំពោះ​ពលករ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​នា ពេលកន្លងមក ៕

 

2014_12_18-(3) 2014_12_18-(13)