ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​ទទួល​ថវិកា​មូលនិធិ​មនុស្សធម៌​របស់​សម្តេច​ក្រឡា​ហោម ស ខេង ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន​-​ដោយ​:​សុភ័ក្ត្រ​

​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ ក្រុមការងារ​មនុស្សធម៌​សម្តេច​ក្រឡាហោម ស ខេង ក្រុងប៉ៃលិន ដឹកនាំ​ដោយ​ឯកឧត្តម ហុក សុផល ប្រធាន​ក្រុមការងារ​ក្រុងប៉ៃលិន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ រំលែក​ទុក្ខ និង​នាំយក​ថវិកា​មូលនិធិ​មនុស្សធម៌​សម្តេច​ក្រឡាហោម  ស ខេង ខេត្ត​ប៉ៃលិន​ផ្តល់ជូន​ដល់​គេហដ្ឋាន​ប្រជាពលរដ្ឋ​ផ្ទាល់​ចំនួន ១២​គ្រួសារ នៃ​សង្កាត់​ទាំង​៣ ក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន  ។​

​ក្នុងឱកាស​នោះ ក្រុម​ការងារ​បាន​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ និង​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ជូន​ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង ១២​គ្រួសារ ដោយ​សម្តេច​ក្រឡាហោម និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​សូមបញ្ជាក់​ថា មូលនិធិ​មនុស្សធម៌​សម្តេច​ក្រឡាហោម ស ខេង ខេត្ត​ប៉ៃលិន បង្កើតឡើង​ដើម្បី​ជួយ​សម្រាល​ការលំបាក និង​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត ដែល​បាន​សម្រាលកូន និង​ប្រជាពលរដ្ឋ​ទទួលមរណភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​និង​សាសនា​ឡើយ​។​

​ហើយ​ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ ក្នុងនោះ​គ្រួសារ​សព ២​គ្រួសារ​ទទួលបាន​ថវិកា​ឧបត្ថម្ភ និង​ថវិកា​ចូលរួម​រំលែក​ទុក្ខ​បុណ្យសព ពី​មូលនិធិ​មនុស្សធម៌​សម្តេច​ក្រឡាហោម​នាពេល​នេះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន ២០០,០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​គត់​)​។​

IMG-20170201-WA0029

IMG-20170201-WA0028 IMG-20170201-WA0027 IMG-20170201-WA0026 IMG-20170201-WA0025 IMG-20170201-WA0024 IMG-20170201-WA0023 IMG-20170201-WA0022 IMG-20170201-WA0021 IMG-20170201-WA0020 IMG-20170201-WA0019 IMG-20170201-WA0018 IMG-20170201-WA0017 IMG-20170201-WA0016 IMG-20170201-WA0015 IMG-20170201-WA0014 IMG-20170201-WA0013 IMG-20170201-WA0012 IMG-20170201-WA0011 IMG-20170201-WA0010 IMG-20170201-WA0007