រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
ទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងដំណើរការផ្សាយពេញ ២៤ម៉ោងលើ ២៤ម៉ោង ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះតទៅ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក)។
ឯកឧត្តម គឹម គុណវឌ្ឍ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា “គោរពជូន លោក-អ្នកជ្រាប! កម្មវិធីផ្សាយ របស់ ទទកយើងខ្ញុំចាប់ពីថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះតទៅ នឹងផ្សាយ ២៤ម៉ោង លើ ២៤ម៉ោង។ ទោះបីជាពុំមានការផលិតកម្មវិធីបន្ថែមថ្មីៗ តែ ទទក យើងខ្ញុំ បានគោរពតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោក្នុងពិធីសំណេះសំណាលជាមួយអ្នកកាសែត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ “៕