រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
រយៈពេល ២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស លើកទី១។ ជាលទ្ធផល កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានចំនួន ៩៣២ករណី ឃាត់ខ្លួនជនល្មើសបានចំនួន ២៣០០នាក់។ នេះបើយោងតាមរបាយការណ៍នៃការបង្ក្រាបបទល្មើសគ្រឿងញៀន រយៈពេល ២៥ថ្ងៃ។
១-កម្លាំងនគរបាលជាតិធ្វើការបង្ក្រាបបានចំនួន ៨៨០ករណី ឃាត់ខ្លួនជនល្មើសបានចំនួន ២១៦៥នាក់ (ស្រី ២០០នាក់) រួមមានៈ ករណីជួញដូរ ៥៧១ករណី ឃាត់ខ្លួន ៩៩១នាក់ (ស្រី ១២៨នាក់) ករណីប្រើប្រាស់ ៣០៦ករណី ឃាត់ខ្លួន ១១៧០នាក់ (ស្រី ៧១នាក់) និងករណីកែច្នៃ ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី ០១នាក់)។
២-កម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបបានចំនួន ៥២ករណី ឃាត់ខ្លួនជនល្មើសបានចំនួន ១៣៥នាក់ (ស្រី ១៤នាក់) រួមមានៈ ករណីជួញដូរ ៣៤ករណី ឃាត់ខ្លួន ៨១នាក់ (ស្រី ០៧នាក់) និងករណីប្រើប្រាស់ ១៨ករណី ឃាត់ខ្លួន ៥៤នាក់ (ស្រី ០៧នាក់) ៕