កម្មករ​ជា​ច្រើន​នាក់​បាន​ដួលសន្លប់​ក្នុង​ម៉ោង​បំពេញ​ការងារ​នៅ​រោងចក្រ រ៉ូមេ​នធី​ក លេ​ឌើ​រ (​ខេ​ម​បូឌា​) ខូ​អែល​ធី​ឌី​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​ខៀវ ប៉ូ​ឡូ​

​កម្មករ​ជា​ច្រើន​នាក់​បាន​ដួលសន្លប់​ក្នុង​ម៉ោង​បំពេញ​ការងារ​នៅ​រោងចក្រ រ៉ូមេ​នធី​ក លេ​ឌើ​រ (​ខេ​ម​បូឌា​) ខូ​អែល​ធី​ឌី ផលិត​កាបូប​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ​។​

​មូលហេតុ​ដែលនាំឱ្យ​កម្មករ​ដួលសន្លប់​នេះ ដើមឡើយ​មាន​កម្មករ​ម្នាក់​បាន​សន្លប់ (​យោង​តាម​ព័ត៌មាន​ទទួល​បាន​គឺ​គាត់​អត់ងងុយ​មួយ​យប់​ពេញ​ដោយសារ​នៅ​កំដរ​ប្តី​គ្រោះថ្នាក់​ចរាចរណ៍​) និង​បន្តបន្ទាប់​មាន​កម្មករ​ផ្សេងៗ​ទៀត​ចំនួន ១០​នាក់​បាន​សន្លប់​។

​ចុងក្រោយ​មាន​កម្មករ​ចំនួន ២៨​នាក់​ត្រូវបាន​បញ្ជូន​មក​សម្រាក​នៅ​ពេទ្យ​ដើម​ស្វាយ ២០​នាក់ និង​ពេទ្យ​៨៨៨ ចំនួន ៨​នាក់ អាការ​របស់​អ្នកជំងឺ​គឺ​ទន់​ដៃ ទន់​ជើង កន្ត្រាក់​ដៃជើង ដែល​តាម​ការសន្និដ្ឋាន​របស់​គ្រូពេទ្យ​អ្នកជំងឺ​ខ្វះ​ជាតិ​ស្ករ និង​ខ្វះ​កាល់ស្យូម​។

​ហេតុការណ៍​កម្មករ​ដួលសន្លប់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ក្រោយពេល​បាន​ទទួលដំណឹង​នេះ​ភ្លាម ឯកឧត្ដម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក​កម្មករ​ផ្ទាល់​ដល់​មន្ទី​ពេទ្យ​ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ក្នុង​ម្នាក់ៗ​ចំនួន ៤០០០០​រៀល​ផង​ដែរ​។​

​សូមបញ្ជាក់​ថា រោងចក្រ រ៉ូមេ​នធី​ក លេ​ឌើ​រ ខេ​ម​បូឌា មាន​កម្មករ​សរុប ៤០០​នាក់ ស្រី​ចំនួន ៣៥០​នាក់​។​

 

IMG-20170130-WA0079 IMG-20170130-WA0091 IMG-20170130-WA0088 IMG-20170130-WA0087 IMG-20170130-WA0083 IMG-20170130-WA0082 IMG-20170130-WA0081 IMG-20170130-WA0080