រាជធានីភ្នំពេញ៖ ពិធីប្រកាសចូលកាន់មុខតំណែង នឹងចាប់ផ្ដើមធ្វើពីថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមជម្រាបថា ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្ត ចំនួន ៨រូប រួមមាន៖
+ ផ្ទេរ
១. ឯកឧត្តម គួច ចំរើន ពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល
២. ឯកឧត្តម វ៉ី សំណាង ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជា អភិបាល នៃគណៈអភិបាលខេត្តតាកែវ
៣. ឯកឧត្តម ជាម ច័ន្ទសោភ័ណ ពីអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មកជា អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
៤. ឯកឧត្តម ប៉ែន កុសល្យ ពីអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ មកជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ
+ តែងតាំង
៥. ឯកឧត្តម ម៉ាង ស៊ីណេត អតីត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
៦. ឯកឧត្តម សរ សុពុត្រា អតីត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង
៧. ឯកឧត្តម មាន ចាន់យ៉ាដា អតីត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
៨. ឯកឧត្តម នួន ផារ័ត្ន អតីត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
ធ្វើនៅ ព្រះបរមរាជវាំង, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ #LS