ភ្នំពេញ-ដោយ:សុភ័ក្ត្រ
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការ ជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ផ្ដល់ប័ណ្ណបើកបរយានយន្តថា ចាប់ពីថ្ងៃនេះតទៅ នៅពេលទិញឡាន ម៉ូតូថ្មី ប្រជាពលរដ្ឋលែងត្រូវការមកអគ្គនាយកដ្ឋានដឹកជញ្ជូន ដើម្បីធ្វើផ្លាកលេខធ្វើប័ណ្ណសម្គាល់យានជំនិះទៀតហើយ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា គ្រប់ហាងលក់ម៉ូតូទាំងអស់ គាត់បង់លុយជំនួសប្រជាពលរដ្ឋគ្រាន់តែចំណាយថ្លៃសេវាថែមបន្ដិចជាការស្រេច។ ជាក់ស្តែង ម៉ូតូតម្លៃ ១៥០០ដុល្លារ ថ្លៃសេវា ១០ដុល្លារ ដូចនេះប្រជាពលរដ្ឋចំណាយតែ ១៥១០ដុល្លារ គឺគ្រប់គ្រាន់ហើយ។
ប្រជាពលរដ្ឋដែលបានទិញម៉ូតូ ឡាន មិនចាំបាច់មកអគ្គនាយកដ្ឋានដឹកជញ្ជូនទៀតទេ។ ដោយសារ ទិញម៉ូតូ មានទៅចាំយកផ្លាកលេខនៅនាយកដ្ឋានធ្វើអី មាននៅហាងម៉ូតូហើយ ទិញឡានមានផ្លាកនៅកន្លែងឡានហើយ ប័ណ្ណសម្គាល់យានជំនិះចេញនៅកន្លែងហ្នឹងហើយ ចឹងលែងមកហើយ។ លុះត្រាមានករណីពិសេស មានបញ្ហាអីទើបមកពិភាក្សាគ្នា ៕