រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
គណៈកម្មការផ្សារអូរឫស្សីបន្តពង្រឹងសន្តិសុខ សុវត្ថិភាព អនាម័យ និងសហការជាប្រចាំជាមួយអាជ្ញាធរ សមត្ថកិច្ចជុំវិញបរិវេណផ្សារក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។
ស្ថានភាពទូទៅសម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នេះអាជីវករលក់ដូរមានប្រមាណ ១ភាគរយ លក់នៅក្រៅផ្សារតាមមុខអគារ និងចិញ្ចើមផ្លូវ១៦៦ លក់តែរបស់ហូប និង សែន មាននំ ផ្លែឈើ ជ្រូកខ្វៃ ត្រីងៀត និងទៀន ធូប ផ្កា ជាដើម។ល។
ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅផ្សារអូរឫស្សីបានផ្អាកការផ្គត់ផ្គង់ចរន្តតាមតូបក្នុងផ្សារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ទី៣០ ខែមករា ឆ្នាំ ២០១៧ និងផ្គត់ផ្គង់ចរន្តអគ្គិសនីសម្រាប់អ្នកលក់ក្រៅផ្សារជាធម្មតា។
ទន្ទឹមគ្នានេះ គណៈកម្មការផ្សារអូរឫស្សីបន្តពង្រឹងជាប្រចាំសម្រាប់ការងារប្រចាំថ្ងៃ រួមមាន៖
១-ការងារសន្តិសុខ សុវត្ថិភាព និងកម្លាំងសន្តិសុខប្រចាំការតាមវេន ២៤ម៉ោង លើ ២៤ម៉ោង ល្បាតចល័ត ប្រចាំគោលដៅជាប្រចាំ។
២-ការងារសណ្តាប់ធ្នាប់
-ចរាចរណ៍ជុំវិញផ្សារអូរឫស្សី នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ មានសភាពស្ងប់ស្ងាត់ជាងធម្មតា (អាជីវករទៅសែនជួបជុំបងប្អូន និងឈប់សម្រាករយៈពេល ៣ថ្ងៃ)។
៣-ការងារអនាម័យ-បរិស្ថាន នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ភ្នាក់ងារអនាម័យប្រចាំផ្សារអូរឫស្សី បានធ្វើការបោសសម្អាត ប្រមូល ទុកដាក់កាកសំណល់បានស្អាត និង បន្តត្រួតពិនិត្យជុំវិញបរិវេណផ្សារបន្ថែមទៀតផងដែរ។
៤-ការងារភាស៊ីគឺភ្នាក់ងារប្រមូលភាស៊ីតាមតូបខាងក្នុង និង ចំណតកង់ម៉ូតូ បានឈប់សម្រាកថ្ងៃចូលឆ្នាំចិនរយៈពេល ៣ ថ្ងៃ ៕