មហាសង្ក្រាន្ត​ឆ្នាំជូត ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម “​គោ​រាគ​ទេវី​” នឹង​ចូលមក​ដល់​នៅវេលា​ម៉ោង​០៨:៤៨ នាទី​យប់ ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២០

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​

​មហាសង្ក្រាន្ត​ឆ្នាំជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ គ្រិស្ត​សករាជ ២០២០ មហា​សករាជ ១៩៤២ ចុល្លសករាជ ១៣៨២ ព្រះ​ពុទ្ធសករាជ​ព្រះ​សាសនា​អតិ​កន្តា​កន្លងទៅ​ហើយ​បាន ២៥៦៣ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ត​ទៅ​ចូល​ពុទ្ធ សករាជ ២៥៦៤​។​

​មហាសង្ក្រាន្ត ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ គ្រិស្ត​សករាជ ២០២០ នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ចន្ទ ៦​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨:៤៨​នាទី​យប់​។ ទេវតា​ឆ្នាំ​ថ្មី​នេះ​ព្រះនាម “​គោ​រាគ​ទេវី​” ជា​បុត្រី​ទី​២ នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់​នៅ​ចា​តុម្ម​ហោរា​ជិកា ទ្រង់​អម្ពរ​ពណ៌ “​លឿង​” លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា “​អង្គារ​បុស្ស​” អ​ភ​រណៈ “​កែវ​មុក្តា​” ភក្សាហារ​ទ្រង់ “​តេ​លំ​” ព្រះហស្ដ​ស្ដាំ​ទ្រង់ “​ព្រះ​ខន្ធ​” ព្រហស្ដ​ឆ្វេង​ទ្រង់ “​ឈើច្រត់​” ទ្រង់​អង្គុយ​បើកព​ញ​រះ​នេត្រ​រំពៃ​លើ​ខ្នង “​ព្យាគ្ឃៈ​” (​ស្តេច​ខ្លា​) ជាព​ហនៈ​។​

​សូមជម្រាបថា ថ្ងៃ​វារៈ វ័ន បត ឆ្នាំ​នេះ​មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤ និង​ទី​១៥ ខែ​មេសា ហើយ ជា សរុបទៅ ពិធីបុណ្យ ចូលឆ្នាំ​នា ឆ្នាំ​នេះ​មាន រយៈពេល ០៤​ថ្ងៃ គឺ ចាប់ពី ថ្ងៃទី​១៣ ដល់​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០ រួមមាន​៖
-​ថ្ងៃ​ចន្ទ ៦​រោច ខែ​ចេត្រ ត្រូវ នឹង ថ្ងៃទី​១៣ ខែ​មេសា គ . ស ២០២០ នា វេលា ម៉ោង ០៨:៤៨ នាទី​យប់ (​ជា វា​រៈ មហាសង្ក្រាន្ត​)​។
-​ថ្ងៃ អង្គារ ៧​រោច ខែ​ចេត្រ ត្រូវ នឹង ថ្ងៃទី​១៤ ខែ​មេសា គ . ស ២០២០ ជា វា​រៈ វ័ន បត​។
-​ថ្ងៃ ពុធ ៨​រោច ខែ​ចេត្រ ត្រូវ នឹង ថ្ងៃទី​១៥ ខែ​មេសា គ . ស ២០២០ ជា វា​រៈ វ័ន បត​។
-​ថ្ងៃ ព្រ ហ ស្ប តិ៍ ៩​រោច ខែ​ចេត្រ ត្រូវ នឹង ថ្ងៃទី​១៦ ខែ​មេសា គ . ស ២០២០ នៅវេលា ម៉ោង​០១ និង​២៤​នាទី និង​៣៦​វិនាទី ជា វា​រៈ ឡើង​ស័ក (​ថ្ងៃ​បង្ហើយ​) គម្រប់​ជា​សង្ក្រាន្ត​បួន​ថ្ងៃ​ស្រេច​បរិបូណ៍​ចូល​ជា​សកល​ឆ្នាំជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ តទៅ​។​

​ឈ្មោះ​ទេពធីតា​មហាសង្ក្រាន្ត និង​គ្រឿង​អ​ភ​រណៈ ៖
១-​បើ​សង្ក្រាន្ត​ជា​ថ្ងៃអាទិត្យ ទេពធីតា​ព្រះនាម “​ទុង្ស​ទេវី​” សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុម​រាជ ភក្សាហារ​ផ្លែ​ឧទុម្ព​រ (​ផ្លៃល្វា​) អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ខ្យងស័ង្ខ ពាហនៈ​ជា​សត្វ​គ្រុឌ​។​

២-​បើ​ថ្ងៃ​ចន្ទ ទេពធីតា​ព្រះនាម “​គោ​រាគ​ទេវី​” សៀត​ផ្កាអង្គារបុស្ស គ្រឿង​ប្រដាប់​កែវ​បុក្តា (​គជ​ខ្យង​) ភក្សាហារ​ប្រេង អាវុធ​ស្តាំ​ព្រះខ័ន ឆ្វេង​ឈើច្រត់ ពាហនៈសត្វ​ខ្លា​។​

៣-​បើ​ថ្ងៃ​អង្គារ ទេពធីតា​ព្រះនាម “​គោ​រាក្ស​សា​ទេវី​” សៀត​ផ្កាឈូក គ្រឿង​ប្រដាប់​កែវ​មោរា (​ត្បូង​កែវ​រាង​មូល​) ភក្សាហារ​លោហិត អាវុធ​ស្តាំ​ត្រី​សូល៍ (​លំពែង​ផ្លែ​៣) ឆ្វេង​ធ្នូ ពាហនៈសត្វ​សេះ​។​

៤-​បើ​ថ្ងៃ​ពុធ ទេពធីតា​ព្រះនាម “​មណ្ឌា​ទេវី​” សៀត​ផ្កាចម្ប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ (​កែវ​) ភក្សាហារ​ទឹកដោះសិ​ប្បី អាវុធ​ស្តាំ​ម្ជុល ឆ្វេង​ឈើច្រត់ ពាហនៈសត្វ​លា​។​

៥-​បើ​ថ្ងៃ​ព្រហស្បតិ៍ ទេពធីតា​ព្រះនាម “​កិ​រិណីទេវី​” សៀតផ្កា​មណ្ឌា គ្រឿង​ប្រដាប់​កែវ​មរកត (​ត្បូង​ពណ៌​បៃតង​) ភក្សាហារ​សណ្តែក ល្ង អាវុធ​ស្តាំ​កង្វេរ (​ដង្កាវ​ដំរី​) ឆ្វេង​កាំភ្លើង ពាហនៈសត្វ​ដំរី​។​

៦-​បើ​ថ្ងៃ​សុក្រ ទេពធីតា​ព្រះនាម “​កិ​មិរា​ទេវី​” សៀតផ្កា​ចង្កុលនី គ្រឿង​ប្រដាប់​បុស្ស​រាគ័ម ភក្សាហារ​ចេកណាំវ៉ា អាវុធ​ស្តាំ​ព្រះខ័ន ឆ្វេង​ពិណ ពាហនៈសត្វ​ក្របី​។​

៧-​បើ​ថ្ងៃ​សៅរ៍ ទេពធីតា​ព្រះនាម “​ម​ហោ​ទរា​ទេវី​” សៀត​ផ្កាត្រកៀត គ្រឿង​ប្រដាប់​នី​ល​រតន៍ ភក្សាហារ​សាច់​ទ្រាយ អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ត្រីសូល៍ ពាហនៈសត្វ​ក្ងោក​៕