លោក សុខ សែន និង​ភរិយា​ព្រមទាំង​ក្រុមគ្រួសារ​បរិច្ចាគ​អង្ករខ្សាយ​ចំនួន ៥០០​គីឡូក្រាម​ជូន​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​រសៀល ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែត បាន​ទទួល​អង្ករខ្សាយ ចំនួន ៥០០​គីឡូក្រាម ពី​លោក សុខ សែន អាជីវករ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ ប្រគល់​ជូន​ទៅ​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត ដើម្បី​រួមចំណែក​ក្នុង​ការងារ​មនុស្សធម៌​ក្នុង​កិច្ច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​កំពុង​ជួប​ការខ្វះខាត​ស្បៀង​យ៉ាងខ្លាំង​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19) នាពេល​បច្ចុប្បន្ន​នេះ​។​

​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ជា​ទំនិញ​យុទ្ធសាស្ត្រ (​អង្ករ​ខ្សាយ​) បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត លោក វ៉ា ជឹម​ណា​រ៉េត ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ប៉ោយ​ប៉ែត និង​លោក សុខ សែន និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ នៅ​សាលាសង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក សុខ សែន និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ​ដែល​មាន​សមាន​ចិត្ត​សប្បុរស​ចូលរួម​ជាមួយនឹង​សកម្មភាព​មនុស្សធម៌រ​បស់​អាជ្ញាធរ​សង្កាត់​នាពេលនេះ​។ ដោយ​សកម្មភាព​នេះ​ចាត់ទុក​ថា​បាន​ចូល​ចំពេល​ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​របស់​វីរុស​កូវី​ដ​-១៩ បណ្តាល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​មូលដ្ឋាន​ជួប​ការខ្វះខាត​ស្បៀង​ប្រចាំថ្ងៃ​៕