ភាព​គ្មាន​សណ្តាប់ធ្នាប់​របស់​ផ្សារ​ទំនប់រលក​ក្លាយ​ជា​ជំងឺ ធុញថប់​ចំពោះ​អ្នកធ្វើដំណើរ​ឆ្លងកាត់​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​ខៀវ ប៉ូ​ឡូ​

​ជា​រៀងរាល់​ព្រឹក​នៅ​ចំណុច​ផ្សារ​ទំនប់រលក​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទិដ្ឋភាព​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​បាន​កើតឡើង​ពេញបន្ទុក ស្របពេល​ដែល​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​កាន់តែ​មាន​ភាព​ធុញ​ទ្រាន់ និង​រអ៊ូរទាំ​ចំពោះ​ការលក់ដូរ​គ្មាន​របៀបរៀបរយ​របស់​អាជីវករ​មក​លើ​ផ្លូវ​សាធារណៈ​។​

​សកម្មភាព​លក់ដូរ​លើ​ផ្លូវ​សាធារណៈ​នៅ​ចំណុច​ផ្សារ​ទំនប់រ​លក​ត្រូវបាន​សាធារណជន ពិសេស​អ្នកធ្វើដំណើរ​ឆ្លងកាត់​មើលឃើញថា ហាក់ដូចជា​ផ្គើន​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ពួកគាត់ (​អាជីវករ​) មិន​ខ្វល់​ពី​ការកកស្ទះ និង​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​ឆ្លងកាត់​នោះទេ ។​

​ទន្ទឹមគ្នានេះ បញ្ហា​កកស្ទះ និង​ការខាតបង់​ពេលវេលា​របស់​អ្នកធ្វើ​ដំណើរ​បណ្តាលមកពី​អាជីវករ​លក់ដូរ​លើ​ផ្លូវ​សាធារណៈ​នេះ​។ ជា​ហេតុ​ធ្វើឲ្យ​ប្រឈម​បញ្ហា​ជាច្រើន ជា​ពិសេស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សណ្តាប់ធ្នាប់ អនាម័យ និង​មតិ​រិះគន់​ជាដើម​។​

​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ទំនប់រលក​នេះ​ឡើង​វិញ​ផង​។ ព្រោះ​ពេល​កកស្ទះ​ម្តងៗ​កុំថាឡើយ​រថយន្ត និង​ម៉ូតូ សូម្បី​តែ​អ្នក​ថ្មើរជើង​ក៏​ដើរ​មិន​រួច​ដែរ​។ ដោយសារ​តែ​ផ្លូវ​តូចចង្អៀត និង​ការលក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ លក់​លើ​ផ្លូវ​សាធារណៈ​យ៉ាង​ដូច្នេះ​៕

 

IMG-20170128-WA0036 IMG-20170128-WA0023 IMG-20170128-WA0024 IMG-20170128-WA0025 IMG-20170128-WA0026 IMG-20170128-WA0027 IMG-20170128-WA0028 IMG-20170128-WA0029 IMG-20170128-WA0030 IMG-20170128-WA0031 IMG-20170128-WA0032 IMG-20170128-WA0033 IMG-20170128-WA0034 IMG-20170128-WA0035