ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកនូវគោលការណ៍ធំៗចំនួន ៤ សម្រាប់អនុវត្តការងារឱ្យទទួលបានលទ្ធផល និងមានប្រសិទ្ធិភាពខ្ពស់ រួមមាន៖
១-រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលលទ្ធផល។
២-អ្នកមានរស់បាន អ្នកក្រក៏រស់បាន មន្ត្រីរាជការក៏រស់បាន ប្រជាពលរដ្ឋក៏រស់បាន តាមលទ្ធផលការងាររបស់ខ្លួន។
៣-ធ្វើការងារយកច្បាប់ និងលិខិតបទដ្ឋានគតិតុត្តិជាគោល។
៤-ធ្វើការងារត្រូវមានការពិគ្រោះយោបល់គ្នារវាងថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ជាមួយនឹងមន្ទីរ-អង្គភាព ព្រោះថ្នាក់នីមួយៗសុទ្ធតែមានផែនការ ៥ឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ខ្លួន។