ឈើ​ប្រណីត​របស់​លោក​ឧកញ៉ា សី មួយ​រថយន្ត​ធុន​ធំ ត្រូវបាន​មន្ត្រី​គយ​ចល័ត​ស្ទាក់​ចាប់​បាន​ក្នុង​ទឹកដី​ខេត្ត​ព្រៃវែង​

​ខេត្ត​ព្រៃវែង​-​ដោយ​:​សុភ័ក្ត្រ​

​ឈើ​ប្រណីត​ពេញ​មួយ​រថយន្ត​ធុន​ធំ ត្រូវបាន​មន្ត្រី​គយ​ចល័ត​ស្ទាក់​ចាប់បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ក្នុង​ទឹកដី​ខេត្ត​ព្រៃវែង នា​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧​។​

​យោង​ប្រភពព័ត៌មាន​ពី​អ្នក​អ្នកបើកបរ​បាន​ឱ្យដឹង​ថា​ឈើ​ប្រណីត​ពេញ​មួយ​រថយន្ត​ធុន​ធំ​ជា​ឈើ​របស់​ឧកញ៉ា សី ដែល​ខ្លួន​បាន​ដឹក​ជញ្ជូន​ជាច្រើន​ជើង​មកហើយ​។​ ហើយ​ឈើ​ប្រណីត​ពេញ​មួយ​រថយន្ត​ធុន​ធំ គឺ​ត្រូវបាន​ដឹកជញ្ជូន​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម តាម​ច្រករបៀង​សំរោង ស្ថិតក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ។​

​កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” មិន​អាច​ធ្វើ​ការទាក់ទង​លោក​ឧកញ៉ា សី សុំ​ព័ត៌មាន​លម្អិត​ករណី​
​ឈើ​ប្រណីត​ពេញ​មួយ​រថយន្ត​ធុន​ធំ​ដែល​ត្រូវបាន​មន្ត្រី​គយ​ចល័ត​ស្ទាក់​ចាប់បាន​នៅ​ផ្លូវ​ជាតិ​លេខ​៨ ក្នុង​ទឹកដី​ខេត្ត​ព្រៃវែង​នោះ​ទេ​៕​

IMG-20170127-WA0053 IMG-20170127-WA0051 IMG-20170127-WA0052