ពលករ​ខ្មែរ​ជាង ១០០​នាក់​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាត់​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​អូរ​បី​ជាន់​-​គោក​ធ្យូង​

ស្រុក​អូរជ្រៅ​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​ព្រឹក ថ្ងៃអាទិត្យ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២០​នេះ ពលករ​ខ្មែរ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាត់​បញ្ជូន​មក​តាម​ច្រកព្រំដែន​អូរ​បី​ជាន់​-​គោក​ធ្យូង ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចំនួន​ជាង ១០០​នាក់ ជា​រៀងរាល់ថ្ងៃ ក្រោយពេល​ដែល​ភាគី​ទាំងពីរ (​កម្ពុជា​-​ថៃ​) បាន​ឯកភាពគ្នា​កំណត់​យក​ទីតាំង​ច្រក​អូរ​បី​ជាន់​-​គោក​ធ្យូង ជា​កន្លែង​តែ​មួយគត់​ដើម្បី​សម្របសម្រួល​ដល់​ពលក​រ ដែល​អាជ្ញាធរ​បញ្ជូនមក​ងាយស្រួល​ទាំង​ខាង​ថៃ និង​កម្ពុជា ដើម្បី​រួមគ្នា​ពិនិត្យ​សុខភាព​មុន​ពេល​អនុញ្ញាត​ឱ្យ​ពួកគាត់​ចេញដំណើរ​បន្ត​។​

​ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ក្រុម​ការងារ​គ្រប់ផ្នែក និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បាន​បន្ត​ខ្នះខ្នែង​ជួយ​សម្របសម្រួល ទាំង​ដឹកជញ្ជូន ពិនិត្យ​សុខភាព និង​ណែនាំ​អប់រំ​ពី​វិធានការ​នានា ការពារ បង្ការ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19)៕