ស្ថិតក្នុងស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ-១៩ (COVID-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបរិច្ចាគប្រាក់បៀវត្សជានាយករដ្ឋមន្ត្រីរបស់សម្តេចចំនួនស្មើនឹង ៧ខែ ដោយរាប់ចាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ដោយបញ្ចូលទៅក្នុងគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) តាមការគួរ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕