រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាភាតរភាពជាមួយនិវត្តជនក្រសួងព័ត៌មាន ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។
គិតមកដល់ឆ្នាំ២០១៧នេះ មន្ត្រីដែលបានចូលនិវត្តន៍ប្រមាណជា ៣៤៥នាក់ ក្នុងនោះម្នាក់ៗទទួលបានសម្ភារប្រើប្រាស់មួយកញ្ចប់ ក្រមាមួយ និងថវិកាចំនួន ១៦០.០០០រៀល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបំពាក់មេដៃមាសការងារជូនមន្ត្រីដែលបានចូលនិវត្តន៍ផងដែរ ៕