ឯកឧត្តម ឌិ​ត ទីណា ៖ “​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង​ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​

​ថ្លែង​នៅក្នុង​វេទិកា​សាធារណៈ​ស្វែង​យល់​ការពិត អំពី​តួលេខ​នាំចេញ​ខ្សាច់​នៅ​បរទេស នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើង​ថា “​ខ្ញុំ​យល់​ថា​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​។​

​ឯកឧត្តម ឌិ​ត ទីណា បាន​បញ្ជាក់បន្ថែម​ថា “​យើង​គួរតែ​អបអរសាទរ​ទៅ​កុំ​ឲ្យ​គិត​ថាឲ្យ​តែ​ឃើញ​មាន​ខ្សាច់​យើង​គេ​ប្រើ​នៅ​ប្រទេស​ណា​មានន័យថា គេ​លួច​ខ្សាច់​យើង​នោះទេ មិន​គួរ​គិត​គំនិត​នេះ​ទេ ពីព្រោះ​គំនិត​នេះ ហាក់​មើលទៅ​ដូចជា​មាន​ការបិទ​ខ្លាំងណាស់ ខ្ញុំ​គិតថា​យើង​គូរ​តែ​យក​ការពិត ច្បាស់លាស់​មក​វិភាគ កុំ​យក​តែ​អារម្មណ៍​មក​វិភាគ​”៕​

 

dittina