អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក នៅសាលសត្យា ទីស្តីការក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលាស្តីពី “ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌” ដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មាន សំដៅដល់ការធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឱ្យសាធារណជនមានការភាន់ច្រឡំ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសិក្ខាសាលានេះតាមការគួរ។
#បញ្ជាក់÷ ដោយសារមានការកំណត់ចំនួនអ្នកចូលរួម ដូច្នេះ សូម លោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញមកចុះឈ្មោះនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យបានមុនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងចុះឈ្មោះ ៖
១. លោក សំ វិបុល ÷ 096-999-947-9
២. លោកស្រី ហ៊ត ចាន់ទី ÷ 012-398-166