ក្រុមការងារ ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) នាំយក​ថវិកា​ចំនួន ១,០១០,០០០​រៀល ប្រគល់​ជូន​សមាជិក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រុមការងារ ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) ដឹកនាំ​ដោយ​លោក ជី ពេជ្រ អនុប្រធាន​ទី​១ និង​លោក ខេង យ៉ា​រី អនុប្រធាន​ទី​២ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​ថវិកា​ចំនួន ១,០១០,០០០ (​មួយ​លាន​មួយ​ម៉ឺន​) រៀល ប្រគល់ជូន​លោក ឃី បញ្ញា សមាជិក​ក្រុមប្រឹក្សាវិន័យ និង​ក្រមសីលធម៌ នៃ ក​.​អ​.​ឯ កំពុង​មាន​ជំងឺ​ជា​ទម្ងន់ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ព្រម​ទាំង​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​ជាខ្លាំង​។

​នាម​ឈ្មោះ​សមាជិក​-​សមាជិកា ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ជួយ​ដល់​លោក ឃី បញ្ញា សមាជិក​ក្រុមប្រឹក្សាវិន័យ និង​ក្រមសីលធម៌ នៃ ក​.​អ​.​ឯ កំពុង​មាន​ជំងឺ​ជា​ទម្ងន់ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ព្រម​ទាំង​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​ជាខ្លាំង រួមមាន​៖
១-​ថវិកា​មូលនិធិ​មហា​គ្រួសារ ក​.​អ​.​ឯ ចំនួន ២០០,០០០ (​ពីរ​សែន​) រៀល​
២-​ឯកឧត្តម ហ៊ុន សុខា ប្រធានកិត្តិយស ក​.​អ​.​ឯ ថវិកា​ចំនួន ១០០,០០០ (​មួយ​សែន​) រៀល​
៣-​លោក លាង សុភ័ក្ត្រ ប្រធានស្តីទី ក​.​អ​.​ឯ ថវិកា​ចំនួន ៥០,០០០ (​ប្រាំ​ម៉ឺន​) រៀល​
៤-​លោក ជី ពេជ្រ អនុប្រធាន​ទី​១ ថវិកា​ចំនួន ១០០,០០០ (​មួយ​សែន​) រៀល​
៥-​លោក ខេង យ៉ា​រី អនុប្រធាន​ទី​២ ថវិកា​ចំនួន ២០០,០០០ (​ពីរ​សែន​) រៀល​
៦-​លោក ទូច រិទ្ធី សមាជិក​គណៈកម្មាធិកា​រនា​យក ថវិកា​ចំនួន ២០ (​ម្ភៃ​) ដុល្លារ​
៧-​លោក ម៉េង សេរី​វឌ្ឍនា អគ្គលេខាធិការរង ថវិកា​ចំនួន ៤០,០០០ (​បួន​ម៉ឺន​) រៀល​
៨-​លោក ឥ​ន ប៊ុនធឿន អគ្គលេខាធិការរង ថវិកា​ចំនួន ២០,០០០ (​ពីរ​ម៉ឺន​) រៀល​
៩-​លោក អ៊ុង ប៊ុន​ឆោម ប្រធាន​គណៈកម្មការ​អប់រំ វិន័យ និង​បណ្តុះបណ្តាល ថវិកា​ចំនួន ៤០,០០០ (​បួន​ម៉ឺន​) រៀល​
១០-​លោក ឃុន ឌី​ម ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថវិកា​ចំនួន ២០,០០០ (​ពីរ​ម៉ឺន​) រៀល​
១១-​លោក ផេង អ៊ី អនុប្រធាន​គណៈកម្មកា​រ​នីតិកម្ម ស្រាវជ្រាវ និង​ទទួល​ពាក្យបណ្តឹង ថវិកា​ចំនួន ៥០,០០០ (​ប្រាំ​ម៉ឺន​) រៀល​
១២-​លោក ស៊ិន សំណាង ទីប្រឹក្សា​ឯកឧត្តម​ប្រធាន ក​.​អ​.​ឯ ថវិកា​ចំនួន ៣០,០០០ (​បី​ម៉ឺន​) រៀល​
១៣-​លោក ប៉ែន រ៉ា សមាជិក​គណៈកម្មការ​អប់រំ វិន័យ និង​បណ្តុះបណ្តាល ថវិកា​ចំនួន ៤០,០០០ (​បួន​ម៉ឺន​) រៀល​
១៤-​លោក ថៃ ប៊ុន​រិទ្ធ ជំនួយការ​ឯកឧត្តម​ប្រធាន ក​.​អ​.​ឯ ថវិកា​ចំនួន ៤០,០០០ (​បួន​ម៉ឺន​) រៀល​

♡​សរុប​ថវិកា​ចំនួន ១,០១០,០០០ (​មួយ​លាន​មួយ​ម៉ឺន​) រៀល​៕