ក្រុងប៉ោយប៉ែត-ដោយ: សុភ័ក្ត្រ
នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយទទួលបានដំណឹងភ្លាមពីករណីផ្ទុះក្បាលធុងហ្គាស លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងឱ្យលោក រ៉េត រ៉ន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាក្រុងប៉ោយប៉ែត ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១,៣០០,០០០ (មួយលានបីសែន) រៀល ប្រគល់ជូនស្ត្រីរងគ្រោះឈ្មោះ សឿម ជី ដែលបានរងរបួសធ្ងន់។
នាមសប្បុរសជនដែលបានចំណាយថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់ស្ត្រីរងគ្រោះ រួមមាន ÷
១- លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ (មួយលាន) រៀល
២- លោក ភោគ លន ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ នៃសង្កាត់ប៉ោយប៉ែត ឧបត្ថម្ភថវិកាចំនួន ២០០,០០០ (ពីរសែន) រៀល
៣- លោក ឆិល សារុំ មេភូមិសាមគ្គីមានជ័យ ឧបត្ថម្ភថវិកាចំនួន ១០០,០០០ (មួយសែន) រៀល
សូមជម្រាបថា ឧបទ្ទវហេតុផ្ទុះក្បាលធុងហ្គាសនេះបានកើតឡើងនៅវេលាម៉ោង ០៩:៥០នាទីព្រឹក ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីតាំងក្នុងបុរី ធីធី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីផ្ទះក្បាលធុងហ្គាសនេះបានបណ្ដាលឱ្យឈ្មោះ សឿម ជី ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរចុងភៅ រងរបួសធ្ងន់ជើងខាងស្ដាំ។ បច្ចុប្បន្ននេះ ស្ត្រីជាជនរងគ្រោះបានកំពុងសម្រាកព្យាបាលនៅ គ្លីនិក នរគរាជ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕