រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារមុននេះបន្តិចថា “ថ្ងៃនេះលោកបានណែនាំថា ពិធីករ ពិធីការិនីណា ដែលមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ។ បើស្ថានីយឯកជនណា ដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀតគឺជាការប្រសើរ” ។
សូមបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ ក៏ធ្លាប់បានលើកឡើងផងដែរថា “ចំពោះការបណ្តុះបណ្តាលពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការងាយស្រួលទេ ត្រូវមានទាំងសីលធម៌ មានទាំងចំណេះដឹង” ៕