កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង ៨៥៣​ម៉ែត្រ​ក្នុង​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ដោយ​ចាក់​បេតុង​អា​មេមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប ៤៩៥​លាន​រៀល​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១១​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​មាន​ការចូលរួម​ពី​នាយក​រដ្ឋបាល​ក្រុង មន្ត្រី​បច្ចេកទេស​សាលាខេត្ត ប្រធាន អនុ​ការិយាល័យ​អង្គភាព ចៅសង្កាត់ ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ អនុ​ភូមិ​សមាជិក​ភូមិ កម្លាំង​ប្រជា​ការពារ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ទាំង​ពីរ​សង្កាត់​ប្រមាណ​ជាង ២០០​នាក់​បាន​ចូលរួម​។​

​កំណាត់​ផ្លូវ​លំ​ដែល​ត្រូវ​ចាក់​បេតុង​អា​មេ​មួយ​ខ្សែ​នេះ​មាន​ប្រវែង ៨៥៣​ម៉ែត្រ​ដែល​មាន​ទទឹង ៨​ម៉ែត្រ និង​កម្រាស់ ០,១៥​ម៉ែត្រ ដោយ​ឆ្លងកាត់​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ប្រវែង ៤៨៣​ម៉ែត្រ និង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ប្រវែង ៣៧០​ម៉ែត្រ ដែល​ចំណាយ​ថវិកា​សរុប​ប្រមាណ​ចំនួន ៤៩៥,០០០,០០០​រៀល​។

​សូមជម្រាបថា ថវិកា​សម្រាប់​ស្ថាបនា​ផ្លូវ​បេតុង​អា​មេនេះ បានមក​ពី​មូលនិធិ​របស់​សង្កាត់​ទាំង​ពីរ​រួមមានៈ សង្កាត់​ប៉ោយប៉ែត​មាន​ថវិកា​មូលនិធិ​ចំនួន ២៧៩,៦៦០,០០០​រៀល ស្ថាបនា​បាន​ប្រវែង ៤៨៣​ម៉ែត្រ និង​សង្កាត់​ផ្សារ​កណ្ដាល​មាន​ថវិកា​មូលនិធិ​ចំនួន ២១៥,៣៤០,០០០​រៀល ស្ថាបនា​បាន​ប្រវែង ៣៧០​ម៉ែត្រ នេះ​បើ​យោង​តាម​តម្លៃ​បច្ចេកទេស​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​បាន​៕

 

pu190728a01 pu190728a02 pu190728a03 pu190728a04 pu190728a05 pu190728a06 pu190728a07 pu190728a08 pu190728a09 pu190728a10 pu190728a11 pu190728a12 pu190728a13 pu190728a14 pu190728a15