ភ្នំពេញ-ដោយ ៖ ស្ថានទូត USA
ថ្ងៃនេះទីភ្នាក់ងារសហរដ្ឋ អាមេរិកសំរាប់ការអភិវឌ្ឍន៍ អន្តរជាតិ (USAID) និងទីភ្នាក់ ងារអវកាសជាតិសហរដ្ឋអាមេ រិក (NASA) បានប្រកាសគំរោង រយៈពេល ៥ឆ្នាំ មួយដែលជំរុញ ការប្រើប្រាស់រូបភាពពីផ្កាយ រណប ដើម្បីជួយតំបន់មេគង្គ ក្រោមក្នុងទ្វីបអាស៊ីក្នុងការធ្វើ ការទស្សន៍ទាយនិងដោះស្រាយ បានល្អចំពោះទឹកជំនន់និងគ្រោះ ធម្មជាតិដទៃទៀតហើយបង្កើន សមត្ថភាពទប់ទល់នឹងផលប៉ះ ពាល់នៃការប្រែប្រួលអាកាស ធាតុ។
គំរោងមានឈ្មោះថា SERVIR Mekong ដែលឧត្ថម្ភ ថវិកាដោយទីភ្នាក់ងារ USAID និងទីភ្នាក់ងារ NASA ហើយ ដែលអនុវត្តដោយមជ្ឈមណ្ឌល ត្រៀមបង្ការគ្រោះធម្មជាតិអាស៊ី 9ឌៅភជបនិងដៃគូរបស់ខ្លួននឹង ជួយរដ្ឋាភិបាលនិងអ្នកធ្វើការ សំរេចចិត្តសំខាន់ៗដទៃទៀត នៅប្រទេសភូមាកម្ពុជាឡាវថៃ និងវៀតណាម ក្នុងការទាញ យកប្រយោជន៍ពីរូបភាពតាម ផ្កាយរណបទិន្នន័យនៃទីតាំងអ្វី ៗនៅលើផែនដីនិងផែនទីដែល សាធារណជនអាចទទួលបាន ដើម្បីធ្វើការសំរេចចិត្តឱ្យបាន ត្រឹមត្រូវលើបញ្ហាដូចជា ការ គ្រប់គ្រងទឹកផែនការក្នុងការ ប្រើប្រាស់ដីការបន្ថយហានិភ័យ នៃគ្រោះធម្មជាតិការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនិងការគ្រប់ គ្រងធនធានធម្មជាតិ។
លោកបណ្ឌិត Michael Yates ប្រធានបេសកកម្មអភិ វឌ្ឍន៍ប្រចាំតំបន់អាស៊ីរបស់ទី ភ្នាក់ងារ USAID បានមាន ប្រសាសន៍ថា“ការប្រើបច្ចេក ទេសនិងវិទ្យាសាស្ត្រល្អៗដែល មានមានសារៈសំខាន់ច្រើនក្នុង ការការពារប្រព័ន្ធបរិស្ថានអេកូ ឡូស៊ីដ៏សំខាន់នៅក្នុងតំបន់និង ទំនិញនិងសេវាដែលគេផ្តល់ឱ្យសង្គម ។ នៅក្រោមគំរោង SERVIR Mekong អ្នកវិទ្យា សាស្ត្រនៅអាស៊ីអ្នកវិទ្យាសាស្ត្រ របស់ទីភ្នាក់ងារ NASA និងអ្នក ដទៃទៀតនឹងធ្វើការជាមួយគ្នា ដើម្បីរៀបចំមធ្យោបាយក្នុង ការកសាងសមត្ថភាពទប់ទល់ ហើយដោះស្រាយបញ្ហាខ្លះនៃ បញ្ហាប្រឈមធំៗនៅក្នុងតំបន់”។
ដោយដំណើរការងារជា មជ្ឈមណ្ឌលនៅក្នុងតំបន់គំរោង SERVIR Mekong នឹងជំរុញ ការសហការគ្នារវាងស្ថាប័ន បច្ចេកទេសនៅក្នុងតំបន់ហើយ រៀបចំមធ្យោបាយសំរាប់ធ្វើ ការវិភាគសេវានិងផលិតផល សំរាប់តំរូវការរបស់អ្នកធ្វើការ សំរេចចិត្តនៅក្នុងតំបន់មេគង្គ ក្រោម ដូចជាមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកគ្រប់គ្រង គ្រោះធម្មជាតិ រួមនិងស្ថាប័ន ក្នុងតំបន់ដូចជាទីភ្នាក់ងារធ្វើផែន ការនិងដៃគូអភិវឌ្ឍន៍ជាដើម។
គំរោង SERVIR Mekong គឺជាមជ្ឈមណ្ឌលមួយក្នុង ចំណោមមជ្ឈមណ្ឌល្ស ERVIR ចំនួន ០៤ ដែលនៅពេលនេះ កំពុងដំណើរការងារនៅទូទាំង តំបន់កំពុងអភិវឌ្ឍនៃពិភព លោក ។ គំរោង SERVIR ភ្ជាប់បណ្តាញអភិវឌ្ឍន៍របស់ទី ភ្នាក់ងារ USAID ដែលមាន ការខ្វះខាតទិន្នន័យជាមួយនឹង វិទ្យាសាស្ត្របច្ចេកទេសនិងទិន្ន ន័យជាច្រើនពីផ្កាយរណបរបស់ ទីភ្នាក់ងារ NASA ។ ដោយរួម ជាមួយនឹងអង្គការឈានមុខនានាប្រចាំតំបន់នៅតំបន់អាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន SE RVIR បានបង្កើតផលិតផល ចំនួន ៤៣ មុខសំរាប់សំរបតាម និងបន្ធូរបន្ថយផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុដើម្បី ផ្តល់ព័ត៌មានមធ្យោបាយនិង ការបណ្តុះបណ្តាលដល់ប្រទេស ចំនួនជាង ៣០។
ឧទាហរណ៍នៅប្រទេសបង់ក្លាដេសដែលការប្រែប្រួលអាកាសធាតុបានធ្វើឱ្យលំនាំទឹក ភ្លៀងនិងវដ្តនៃទឹកជំនន់ដែលពី មុនគេអាចទស្សន៍ទាយបានមាន ការប្រែប្រួលនោះប្រព័ន្ធថ្មីសំរាប់ ទស្សន៍ទាយទឹកជំនន់ដោយផ្អែក តាមផ្កាយរណបដែលបង្កើត ដោយមជ្ឈមណ្ឌល SERVIR ដែលមានមូលដ្ឋាននៅប្រទេស ណេប៉ាល់កំពុងតែជួយសហគមន៍ និងទីភ្នាក់ងារទ្រទ្រង់នានាក្នុង ការរៀបចំវិធានការដើម្បីការ ពារបានល្អដល់អាយុជីវិតផ្ទះ ដំណាំនិងបសុសត្វ ។
គំរោង SERVIR Mekong នឹងប្រើមធ្យោបាយដូចគ្នានេះ ដើម្បីដោះស្រាយបញ្ហាប្រឈម នៅតំបន់មេគង្គក្រោម ។ ចំពោះ ព័ត៌មានបន្ថែមស្តីពី SERVIR សូមចូលមើលគេហទំព័រ www. servirglobal.net ៕