កិច្ចប្រជុំ​ទ្វេភាគី​ស្តីពី ចំណង​មេត្រីភាព​ ​រវាង​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ប្រតិភូ​ខណ្ឌ​ចុង​ណូ​ហ្គូ ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​

​កិច្ចប្រជុំ​ទ្វេភាគី​ស្តីពី ចំណង​មេត្រីភាព​រវាង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ​ខណ្ឌ​ចុង​ណូ​ហ្គូ ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលាក្រុង​ប៉ោយប៉ែត នា​រសៀល​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ប្រតិភូ​ភាគី​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក គីម យ៉ុង​ជុង អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ចុង​ណូ​ហ្គូ ក្រុង​សេ​អ៊ូ​ល​។​

​សូមជម្រាបថា រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត និង​ប្រតិភូ​រដ្ឋបាល​ខណ្ឌ​ចុង​ណូ​ហ្គូ បាន​ប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​នៃ​ក្រុង និង​ខណ្ឌ​ទាំង​ពីរ​ទៅវិញទៅមក និង​បាន​ផ្តួចផ្តើម​គំនិត​នឹង​ឈាន​ទៅ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ក្រោយ​ពី​ទទួលបាន​គោល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។​

​គណៈប្រតិភូ​ខណ្ឌ​ចុង​ណូ​ហ្គូ ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​ក្រុង​ប៉ោយ​ប៉ែត ដែល​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ជា​គោលដៅ​ចំណាប់អារម្មណ៍​នៃ​អ្នក​វិនិយោគ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​។​

​កិច្ចប្រជុំ​ទ្វេភាគី​នេះ ផ្តោត​សំខាន់​ទៅលើ ÷
១-​បង្កើន​ទំនាក់ទំនង​ជា​មិត្ត​ភាពជិតស្និទ្ធ ដោយ​ផ្អែក​ទៅលើ​ការគោរព និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រុង​ប៉ោយ​ប៉ែត និង​ខណ្ឌ​ចុង​ណូ​ហ្គូ​។​
២-​លើកកម្ពស់​ការយល់ដឹង​ពីគ្នា និង​ប្រជាពលរដ្ឋ ព្រមទាំង​គាំទ្រ​សកម្មភាព​ផ្លាស់ប្តូរ​នៅក្នុង​វិស័យ​ដែលមាន​ចំណាប់​អារម្មណ៍​រួមគ្នា ដូចជាៈ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ កីឡា និង​ការអប់រំ​។​
៣-​បង្កើន​បរិយាកាស​ជា​មិត្តភាព ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​ចំណេះដឹង​ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ការអភិវឌ្ឍន៍​នៃ​ក្រុង និង​ខណ្ឌ​ទាំង​ពីរ​។​
៤-​លើកទឹកចិត្ត​ដល់​ការិយាល័យ អង្គភាព​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​កិច្ចសហការ​នៅក្នុង​តំបន់​ដែល​បាន​ឯកភាពគ្នា តាមរយៈ​កិច្ចព្រមព្រាង​ដាច់ដោយឡែក​ពីគ្នា នៅ​ក្នុង​ទម្រង់​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​នៅ​ពេល​ចាំបាច់​។​
៥-​ធ្វើ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ក្នុង​ការផ្លាស់ប្តូ​រ​ទស្សនៈ បទពិសោធន៍ ដែល​ជា​កិច្ចការ​មាន​ប្រយោជន៍​រួមគ្នា ដើម្បី​លើកកម្ពស់​មិត្តភាព និង​គាំទ្រ​យ៉ាង​សកម្ម​ដល់​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​មិនមែន​រដ្ឋាភិបាល ពាណិជ្ជករ និង​ប្រជាជន​ក្នុង​តំបន់​វប្បធម៌​។​
៦-​ខ្លឹមសារ​ទាំងអស់​ខាងលើនេះ គឺ​សម្រាប់​បញ្ជាក់​ពី​ឆន្ទៈ​នៃ​ការធ្វើ​ទំនាក់ទំនង​រវាង​ក្រុង​ប៉ោយប៉ែត និង​ខណ្ឌ​ចុង​ណូ​ហ្គូ​។ អនុស្សារណៈ នៃ​ការយោគយល់​គ្នា​នឹង​ត្រូវ​បង្កើត ដើម្បី​ចុះហត្ថលេខា​នៅ​ខណ្ឌ​ចុង​ណូ​ហ្គូ ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ បន្ទាប់​ពី​ទទួលបាន​ការយល់ព្រម​ពី រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

pu190907a01 pu190907a02 pu190907a03 pu190907a04 pu190907a05 pu190907a06 pu190907a07 pu190907a08 pu190907a09 pu190907a10 pu190907a11 pu190907a13 pu190907a15 pu190907a16 pu190907a17 pu190907a18 pu190907a19 pu190907a20 pu190907a21 pu190907a22 pu190907a23 pu190907a24 pu190907a30 pu190907a31 pu190907a32 pu190907a33 pu190907a34 pu190907a35 pu190907a36 pu190907a29 pu190907a28 pu190907a27 pu190907a26 pu190907a25