រាជធានីភ្នំពេញ-ដោយ: លាង សុភ័ក្ត្រ
យោងតាមព្រះរាជក្រឹត្យ នស/រកត/០៦១៩/៩១៥ ពរល. ១៩០៦. ៩១៩ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មកជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
សូមជម្រាបថា ការផ្ទេរភារកិច្ចនេះដោយយោងតាមព្រះរាជក្រឹត្យ នស/រកត/០៦១៩/៩១៤ ពរល. ១៩០៦. ៩១៨ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងព្រះរាជក្រឹត្យដដែលបានឱ្យដឹងបន្ថែមថា ផ្ទេរភារកិច្ចឯកឧត្តម យន្ត មីន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី៕