ផ្ទេរ​ភារកិច្ច​ឯកឧត្តម គួច ចំរើន ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម មក​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​

​រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​

​យោង​តាម​ព្រះរាជក្រឹត្យ នស​/​រកត​/០៦១៩/៩១៤ ពរ​ល​. ១៩០៦. ៩១៨ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ត្រាស់​បង្គាប់ ផ្ទេរ​ភារកិច្ច​ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម មក​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

​ក្នុង​ព្រះរាជក្រឹត្យ​ដដែល​បាន​ឱ្យដឹង​បន្ថែមថា ផ្ទេរ​ភារកិច្ច​ឯកឧត្តម យន្ត មីន ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​១ ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី​៕

 

pu190624a1 pu190624a2