រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ដើម្បីរក្សាសុខភាព សុភមង្គល និងសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋក្នុងការទទួលទានសាច់ ពិសេសសាច់មាន់ និងទាឱ្យមានប្រសិទ្ធភាព។
នាថ្ងៃ២០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០នាទីព្រឹក គណៈកម្មការផ្សារអូរឫស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងការិយាល័យបសុពេទ្យខណ្ឌ៧មករា ចុះធ្វើការអប់រំណែនាំពីវិធានការការពារការឆ្លងជំងឺពីបក្សី និងយកសំណាកពីបក្សី រួមមានលាមក ស្លេស ត្បាលពីបំពង់ខ្យល់ និងក្លូអាក់មាន់ទារស់យកទៅពិសោធន៍នៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ៕