ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រួម​នឹង​ប្រជា​ការពារ​ក្នុង​សង្កាត់​បារាយណ៍​សរុប​ចំនួន ៤៥០​នាក់​

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ហូ វិចិត្រ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ ខេត្តតាកែវ ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ និង​ជា​ប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍ និង​លោក កង អាណាន់ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ដូន​កែវ អមដំណើរ​ដោយ​លោក លោកស្រី​ជា​អនុប្រធាន​បក្ស​ក្រុង រួម​នឹង​សមាជិក សមាជិកា​ក្រុមការងារ​ចុះជួយ​សង្កាត់​បារាយណ៍ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ រួម​នឹង​ប្រជា​ការពារ​ក្នុង​សង្កាត់​បារាយណ៍ សរុប​ចំនួន ៤៥០​នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ហ៊ុន សុខា ក៏បាន​លើកឡើង​នឹង​សង្កត់ធ្ងន់ៗ​អំពី​បញ្ហា​គ្រឿងញៀន និង​ផ្តាំផ្ញើ​ដល់​មន្ដ្រី​សមត្ថកិច្ច និង​ប្រជា​ការពារ​ទាំងអស់​ត្រូវ​តែ​ឃ្លាំមើល និង​ចាត់វិធានការ​បោសសម្អាត​គ្រឿងញៀន​។ ហើយ​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់ ព្រោះ​បញ្ហា​គ្រឿងញៀន​នេះ​ជា​រឿង​ដ៏​ក្ដៅគគុក ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ដុតដៃដុតជើង​ទប់ស្កាត់​បញ្ហា​នេះ​។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​នាពេលនោះ ឯកឧត្តម ហ៊ុន សុខា បាន​ផ្តល់​ជូន​អាវយឺត​ចំនួន ៥០០​អាវ​សម្រាប់​ចែក​ជូន​រួម​នឹង​ថវិកា​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​សរុប​ចំនួន ៤៥០​នាក់ ដោយ​ក្នុង​មួយ​នាក់​ទទួលបាន​ថវិកា​ចំនួន ១០,០០០​រៀល និង​បាន​ឧបត្ថម្ភ​ជូន​សម្រាប់​ការចំណាយ​ក្នុង​កម្មវិធី​ចំនួន ៦០០​ដុល្លារ ផងដែរ​។ /

sp190428a0 sp190428a01 sp190428a1 sp190428a2 sp190428a3 sp190428a4 sp190428a5 sp190428a6 sp190428a7 sp190428a8