ក្រុងប៉ោយប៉ែត-ដោយ: សុភ័ក្ត្រ
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សហការជាមួយ លោកវរសេនីយ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចុះប្រមូលសំរាមក្រោមស្ពានរថភ្លើង និងតាមមាត់ស្ទឹង ព្រមទាំងបាញ់ទឹកលាងសម្អាតស្ពានរថភ្លើងក្នុងភូមិសាស្ត្រស្ពានមិត្តភាពកម្ពុជា-ថៃ (ក្បាលស្ពាន) ច្រកទ្វារអន្តរជាតិ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមាសភាពចូលរួម និងសហការក្នុងសកម្មភាពធ្វើអនាម័យបរិស្ថានក្រោមស្ពានរថភ្លើងផ្សារភ្ជាប់នឹងការទទួលខុសត្រូវខ្ពស់ចំពោះការវិចខ្ចប់ និងទុកដាក់សំរាមសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មានវត្តមានចូលរួមពីគ្រប់ស្ថាប័ន និងអង្គភាពទូទាំងក្រុងប៉ោយប៉ែត រួមមាន ÷
១-លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត
២-លោកវរសេនីយ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
៣-លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនក្រុងប៉ោយប៉ែត
៤-លោក ខាត់ ធា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលក្រុងប៉ោយប៉ែត
៥-លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត
៦-លោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្តាល
៧-កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
៨-កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
៩-កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៩១១
១០-កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៨៩១
១១-កម្លាំងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែត
១២-មន្ត្រីការិយាល័យគយ និងរដ្ឋាករ ប៉ោយប៉ែត
១៣-ការិយាល័យបរិស្ថានក្រុងប៉ោយប៉ែត
១៤-ក្រុមការងារយុវជនគណបក្សប្រជាជនក្រុងប៉ោយប៉ែត
១៥-ក្រុមការងារក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ប្រមូលសំរាមសាខាក្រុងប៉ោយប៉ែត
១៦-រួមនឹងលោក លោកស្រីជាមន្ត្រីរដ្ឋបាលក្រុង លោក លោកស្រីជាចៅសង្កាត់រង លោកលោកស្រីជាមេភូមិ-អនុភូមិ ព្រមទាំងកម្លាំងប្រជាការពារទាំងពីរសង្កាត់ (សង្កាត់ប៉ោយប៉ែត និង សង្កាត់ផ្សារកណ្តាល) បានចូលរួមយ៉ាងសកម្ម និងមានទឹកមុខប្រកបដោយក្តីរីករាយ និងស្នាមញញឹមក្នុងន័យភាតរភាពបំផុត។ /