មូលហេតុ​ដែលនាំអោយ “​ត្បូង​ពេជ្រ​” មាន​ពណ៌​ផ្សេងៗ​គ្នា

អត្ថបទ​ស្រាវជ្រាវ និង​ប្រែ​សំរួល​-​ដោយៈ​សុភ័ក្ត្រ​
​ត្បូង​ពេជ្រ​មាន​ច្រើន​ពណ៌ ខុសៗ​គ្នា​។ ទាំងនេះ គឺជា​ពណ៌​មួយចំនួន​ដែល​សំខាន់ៗ
​និង​មូលហេតុ ដែល​នាំ​អោយ​ពួកវា (​ត្បូង​ពេជ្រ​) មាន​ពណ៌​ផ្សេងៗ​គ្នា​ដូចនេះ ។​

​ភាគច្រើន ត្បូង​ពេជ្រ​គឺ​មាន​ពណ៌​ស​។ ពណ៌​ស បរិសុទ្ធ គឺជា​សញ្ញា​បង្ហាញ​ថា ត្បូង​ពេជ្រ គ្មាន​ធាតុ​ផ្សំ​អ្វី​នោះទេ ហើយ​ត្បូង​ពេជ្រ​ពណ៌​ស ភាគច្រើន​មាន​កម្រិត​នី​ដ្រូ​សែន​តិចតួច (​មាន​ពណ៌​លឿង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​) ។​

​ត្បូង​ពេជ្រ​ពណ៌​លឿង កើត​មាន​ដោយសារតែ មានការ​បញ្ចូល​នូវ​ជាតិ នី​ដ្រូ​សែន​។​

​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក មិន​មាន​ប្រភព​ច្បាស់លាស់​នោះ​ទេ ដែល​អាច​បញ្ជាក់​ថា ហេតុអ្វី​បាន ជា​វា​អាច​មាន​ពណ៌​ផ្កាឈូក  ប៉ុន្តែ​ទ្រឹស្តី​ក្នុងពេល​បច្ចុប្បន្ន គឹ​បង្ហាញថា​ដោយសារ ការកើនឡើង​នូវ កំដៅ​ខ្ពស់ ដែល​បាន​ធ្វើអោយ បន្ទះ​ជា​តិគ្រី​ស្តាល់ ធ្វើការ​បង្វិល​បន្តិច នឹង​បង្កើត​អោយ​ពួកវា ក្លាយ ជា​ពណ៌​ផ្កាឈូក​។ គេ​សំគាល់ថា ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក គឺ​មាន​ភាពរឹងមាំ​ជា​ង ត្បូង​ពេជ្រ ពណ៌​ស​។

​ត្បូង​ពេជ្រ​ពណ៌​ខៀវ កើត​មាន​ដោយសារតែ មានការ​បញ្ចូល​នូវ ជាតិ​បូ​រន ( boron) និង ជា​កម្រ វា​បណ្តាល​មកពី កម្រិត​ជា​ច្រើន​នៃ អ៊ីដ្រូសែន​។ ត្បូង​ពេជ្រ​ខៀវ​បូ​រន គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ដោយសារ​តែ​វា អាចបង្កើត​ចរន្តអគ្គិសនី​បាន​។​

​ត្បូង​ពេជ្រ​ពណ៌​ក្រហម មិន​ច្បាស់​នោះទេ ថា​ហេតុអ្វី​បានជា​វា មាន​ពណ៌​ក្រហម ប៉ុន្តែ​វា​គឺជា ប្រភេទ​ពេជ្រ​ដែល​មាន​តម្លៃ​ជាងគេ​បំផុត ក្នុងចំណោម​ប្រភេទ​ពេជ្រ​ផ្សេងៗ​ទៀត​។ គេ​បាន​ដឹងថា នៅលើ​ពិភពលោក​យើង​នេះ​មាន​តែ​ពីរ​បី​ប៉ុណ្ណោះ ។​
​ត្បូង​ពេជ្រ​ពណ៌​បៃតង បាន​កើតឡើង​ដោយសារតែ​ការ​ប្រឈម​ទៅ​នឹង​កាំរស្មី​ដែល​នៅ​ខាងក្រោម​ភពផែនដី ។​

​ត្បូង​ពេជ្រ ក៏​មាន​ផង​ដែរ​នូវ​ពណ៌​តោ្ន​ត ខ្មៅ និង ពណ៌​ផ្សេងៗ​ដទៃ​ទៀត​ដែល​មាន​រួម​បញ្ចូល​ជាមួយ​នឹង​ពណ៌​ខាងលើនេះ​។​

​ត្បូង​ពេជ្រ​ដែល​មាន​ពណ៌​ពី​ធម្មជាតិ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ត្បូង​ពេជ្រ​ពណ៌​ស​ធម្មតា ដោយសារតែ ភាព​ជា​កម្រ​របស់​ត្បូង​ពេជ្រ ប្រសិនបើ​គេ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ត្បូង​ពេជ្រ​ពណ៌​ស​នោះ​។​

​ការធ្វើអោយ​រូបរាង​របស់​ពេជ្រ​មាន​ភាពប្រសើរឡើង គឺ​អាច​នឹង​កាន់តែ​ធ្វើអោយ​ពន្លឺ​របស់​ត្បូង​ពេជ្រ​ភ្លឺ​ថា្ល ជាង​មុន និង​កាត់បន្ថយ​នូវ​ភាព​ជា​ដុំថ្ម​របស់​ត្បូង​ពេជ្រ​។ អ្នក​ដែល​មាន​ជំនាញ​ខាង​មើល​ត្បូង នឹង​អាចជួយ​អ្នក​ក្នុង​ការកំណត់​នូវ​ពណ៌​ដែល​មាន​ពី​ធម្មជាតិ​ត្បូង​ពេជ្រ​។ ពណ៌​ដែល​ត្រូវបាន​គេ​កែឆ្នៃ និង​លក្ខណៈសម្បត្តិ​ផ្សេង​ទៀត​របស់​ត្បូង​ពេជ្រ​អ្នក​។

​កាល​បើ​ជា​ត្បូង​ពេជ្រ​ដ៏​ល្អ នោះ​នឹង​កាន់តែ​មើលទៅ​មិនសូវ​ឃើញ​មាន​ពណ៌​លឿង​។ គេ​អាច​ពិនិត្យមើល​ពណ៌​របស់​ត្បូង​ពេជ្រ​បាន​ដោយ​វិធី​ពីរ​យ៉ាង​គឺ ទី​មួយ​ពណ៌​របស់​ត្បូង​ពេជ្រ នៅពេលដែល​គេ​មិនទាន់​ឆ្នៃ និង​ទីរ​ពីរ គេ​មើល​ទៅលើ​ពណ៌​ជា​ឥន្ទ​ធនូ ដែល​ចាំង​ពីមុខ​ត្បូង​ពេជ្រ ដែល​បាន​ឆ្នៃ​រួចហើយ​៕

2015_02_04p2 2015_02_04p2 (1) 2015_02_04p2 (2) 2015_02_04p2 (3)