ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ២២០​គ្រួសារ​ទទួល​អំណោយ​របស់​ឧបាសិកា តាន់ អ៊ួ​សឿម ម្ដាយបង្កើត​លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​

​នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលាសង្កាត់​ផ្សារកណ្តាល មាន​រៀបចំ​ពិធី​ចែក​អំណោយ​របស់​ឧបាសិកា តាន់ អ៊ួ​សឿម ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ២២០​គ្រួសារ ក្រោម​អធិបតីភាព​លោក សាន ស៊ានហូ អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​។ ព្រមទាំង​វត្តមាន​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ អនុ​ភូមិ សមាជិក​ភូមិ កម្លាំង​ប្រជា​ការពារ​ភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​។​

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ២២០​គ្រួសារ​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឧបាសិកា តាន់ អ៊ួ​សឿម ម្ដាយបង្កើត​របស់​លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល និង​មាន​ការចូលរួម​ពី​លោក តាន់ គឹម​រឹទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​, លោក យ៉ាង គឹម​ហ៊ុយ​, លោក តឹក ប៊ុនធឿន​, លោក តាន់ សុ​ផៃ​, លោក ប៉ាក ស៊ុន​ហេង និង​លោក សេង​។

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​÷ អង្ករ ២៥​គីឡូក្រាម​, មី ១០​កញ្ចប់​, ទឹកត្រី ២​ដប​, ទឹក​សី​ុ​អី​ុ​វ ២​ដប​, ស្ករ​-​ស ២​គីឡូក្រាម រួម​នឹង​ថវិកា​ចំនួន ១០,០០០​រៀល​ផង​ដែរ​។​

​ក្នុង​ពិធី​នេះដែរ លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ ឧបាសិកា តាន់ អ៊ួ​សឿម ក្នុងនាម​ក្រុមប្រឹក្សា​សង្កាត់ និង​ប្រជាពលរដ្ឋ និង​ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កាយវិការ​ដ៏​មនុស្សធម៌​របស់​ឧបាសិកា​ដែល​បាន​ចំណាយ​ថវិកា និង​ធនធាន​ផ្ទាល់ខ្លួន​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​”​។​

​ជាមួយគ្នានេះ លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​វត្តមាន​លោក សាន ស៊ានហូ អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​របស់​ឧបាសិកា តាន់ អ៊ួ​សឿម នា​ថ្ងៃនេះ​។

​មុន​បញ្ចប់​កម្មវិធី​លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល បាន​គោរព​ជូនពរ​ដល់​លោក​អភិបាលក្រុង​ប៉ោយប៉ែត និង​លោក លោកស្រី ដែល​មាន​វត្តមាន​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​នា​ថ្ងៃនេះ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ សុភមង្គល ជោគជ័យ​គ្រប់​ភារកិច្ច សម្រេច​បាន​គ្រប់​បំណង​ប៉ងប្រាថ្នា កម្លាំង​ខ្លាំងក្លា បញ្ញាញាណ​ភ្លឺ​ថ្លា​វាងវៃ អាយុ​យឺនយូរ ព្រមទាំង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

 

phak190302a01 phak190302a02 phak190302a03 phak190302a04 phak190302a05 phak190302a06 phak190302a07 phak190302a08 phak190302a01a phak190302a02a phak190302a09 phak190302a10 phak190302a11 phak190302a12 phak190302a13 phak190302a14 phak190302a15 phak190302a16 phak190302a1b phak190302a17 phak190302a18 phak190302a19 phak190302a20 phak190302a21 phak190302a22