ខេត្តកំពត-ដោយ: អ៊ឹម មុន្នីចិន្តា
នាថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ រួមជាមួយមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ រាប់បាត្រព្រះសង្ឃចំនួន ៦៧៨អង្គក្នុងពិធីបុណ្យមាឃបូជា នៅប្រសាទដើមពោធិ៍ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រជាពុទ្ធបរិស័ទស្រុកទឹកឈូ និងក្រុងកំពត និងព្រះសង្ឃសរុបចំនួនប្រមាណ ១,០០០ អង្គ និងនាក់។