ឯកឧត្តម ជាវ តា​យ និង​លោកជំទាវ ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជា​ពុទ្ធបរិស័ទ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​

​ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​

​នា​ថ្ងៃ​អង្គារ ១៥​កើត (​ថ្ងៃ​ពេញបូណ៌មី​) ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជា​ពុទ្ធបរិស័ទ ក្រុង​កំពត និង​ស្រុក​ទឹកឈូ ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ប្រាសាទ​ដើម​ពោធិ៍ ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង ស្រុក ប្រជា​ពុទ្ធបរិស័ទ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត និង​ព្រះសង្ឃ សរុប​ចំនួន​ប្រមាណ​៤០០ អង្គ​និង​នាក់​។​

​ក្នុងនោះ ឯកឧត្តម​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ចូលរួម​បុណ្យ​ចំនួន ២,៦៤០,០០០​រៀល និង​ឧបត្ថម្ភ​ជូន​យាយជី​តាជី​ក្នុង​ម្នាក់​ចំនួន ២​ម៉ឺន​រៀល សរុប​ចំនួន ៥​លាន​រៀល និង​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​សរុប​ថវិកា​ចំនួន ៣​លាន​រៀល​ផងដែរ​៕

pu190221a01 pu190221a02 pu190221a03 pu190221a04 pu190221a05 pu190221a06 pu190221a07 pu190221a08 pu190221a09 pu190221a10 pu190221a11 pu190221a11.jpg2 pu190221a12 pu190221a13