​ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លងកុដិ បន្ទប់ទឹក និង​អាងទឹក​នៅ​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​)

​ខេត្ត​ព្រះវិហារ​-​ដោយ​: សុភ័ក្ត្រ​

​នា​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩
​ឯកឧត្តម ហ៊ុន សុខា នាយករង​មជ្ឃមណ្ឌល​ស្រាវជ្រាវ និង​បណ្ណាល័យ និង​ជា​ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​កុដិ បន្ទប់ទឹក និង​អាងទឹក​នៅក្នុង​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) ស្ថិតក្នុង​ភូមិ​អង្គការ​អេដស៍ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​ពិធីបុណ្យ​ឆ្លង​នេះ​បាន​ផ្តួចផ្តើម​ធ្វើ​ឡើង​ដោយ​លោកគ្រូ រស់ សុខ​រាជ ព្រះចៅអធិការ​វត្ត​ព្រហ្មវិហារ​ធម៌​តេជោ​ជប់​រង្សីស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) រួម​នឹង​ភិក្ខុសង្ឃ គណៈកម្មការ អាចារ្យវត្ត ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ប្រជា​ពុទ្ធបរិស័ទ​មក​ពី​គ្រប់ទិសទី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​ច្រើន​រយ​នាក់​។​

​ឯកឧត្តម ហ៊ុន សុខា បាន​នាំយក​អំណោយ​មួយចំនួន​ចែកជូន​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​រួមមាន ÷ ប្រគេន​បច្ច័យ​ព្រះសង្ឃ​ចំនួន ៤០,០០០​រៀល​ក្នុង​មួយអង្គ លោកយាយ លោកតា ទទួលបាន​សារុង ម្នាក់​១ លោកគ្រូ អ្នកគ្រូ ទទួលបាន​ថវិកា​ចំនួន ៤០,០០០​រៀល​ក្នុង​ម្នាក់ សិស្សានុសិស្ស​ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ១​ក្បាល ប៊ិក ១​ដើម ខ្មៅ​ដៃ ១​ដើម និង​ថវិកា ២,០០០​រៀល​។

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន សុខា បាន​ប្រគេន​បច្ច័យ​ចំនួន ២,០០០​ដុល្លារ ទុក​សម្រាប់​កសាង​វត្ត​ព្រហ្មវិហារ​ធម៌​តេជោ​ជប់​រង្សីស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) រួម​នឹង​ទូរទស្សន៍ ១​ឈុត និង​បាន​ជួយ​ឧបត្ថម្ភ​កុំព្យូទ័រ ១​គ្រឿង​ជូន​ដល់​អនុវិទ្យាល័យ​ស្រអែម ដើម្បី​ជួល​សម្រួល​កិច្ចការងារ​រដ្ឋបាល​សាលា​ផងដែរ​៕

 

pu190220a01 pu190220a02 pu190220a03 pu190220a04 pu190220a05 pu190220a06 pu190220a07 pu190220a08 pu190220a09 pu190220a10 pu190220a11 pu190220a12 pu190220a13 pu190220a14 pu190220a15 pu190220a16 pu190220a17