ខេត្តកំពត-ដោយ: អ៊ឹម មុន្នីចិន្តា
នារសៀល ថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានមន្ទីរ និងប្រធានអង្គភាពចំណុះសាលាខេត្ត អញ្ជើញចូលចួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីបង្ហាញពីកាយវិការគោរពដឹងគុណចំពោះ ឯកឧត្តម អភិបាលខេត្ត ដែលបានចំណាយពេលវេលាកម្លាំងកាយចិត្ត ព្រមទាំងប្រាជ្ញាស្មារតីក្នុងកិច្ចអភិវឌ្ឍន៍ខេត្តកំពតដោយមិនខ្លាចនឿយហត់ រហូតខេត្តកំពតប្រែមុខមាត់ថ្មី ព្រមទាំងជាទិសដៅដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ ជ្រើសរើសជាគោលដៅទេសចរណ៍សម្រាប់សម្រាកលម្ហែក្នុងថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរ និងប្រធានអង្គភាពចំណុះសាលាខេត្ត ក៏បានគោរពជូនពរចំពោះ ឯកឧត្តម អភិបាលខេត្ត សូមជួបប្រទះនូវសេចក្តីសុខគ្រប់ប្រការ ប្រាជ្ញាឈ្លាសវៃ និងទទួលជោគជ័យគ្រប់ភារកិច្ច ដើម្បីធ្វើការអភិវឌ្ឍន៍ខេត្តកំពតឱ្យរីកចម្រើនបន្ថែមទៀត។