ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ប្រចាំឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​

ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​

​ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ​ដែរ មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង នាយសេនាធិការ​កងទ័ព​ជើងគោក មេបញ្ជាការ​ភូមិភាគ​៣ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក នាយទាហាន នាយទាហានរង និង​ពលទាហាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត សរុប​ប្រមាណ ៥២០​នាក់​។​

pu190203a01 pu190203a02 pu190203a03 pu190203a08 pu190203a04 pu190203a05 pu190203a06 pu190203a00 pu190203a07 pu190203a09