ខេត្តបន្ទាយមានជ័យ-ដោយ ៖ ជ្រៃក្រឹម
លោកវរសេនីយ៍ឯក ចាន់ តារា ស្នងការរងនិងជាប្រធាន ការិយាល័យកណ្តាលអគ្គីភ័យ និងអាវុធជាតិផ្ទុះរួមដំណើរ លោកវរសេនីយ៍ត្រី ខែម សុភ័ណ នាយការិយាល័យគ្រប់គ្រង អាវុធជាតិផ្ទុះជាតិពុល និង លោកវរសេនីយ៍ត្រី ប្រុក គន្ធា នាយរងការិយាល័យគ្រប់គ្រង អាវុធជាតិផ្ទុះជាតិពុលរួមសហ ការជាមួយមន្ត្រីសាលាស្រុកភ្នំ ស្រុក នគរបាលស្រុកភ្នំស្រុក នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ បានចុះត្រួតពិនិត្យការដ្ឋានរុក រករ៉ែមាស និងឃ្លាំងរក្សាទុក គ្រាប់រំសេវនិងគ្រឿងផ្ទុះរបស់ ក្រុមហ៊ុនចិន ហ្វាយថៃហ្គ័រ នៅ (តំបន់ភ្នំកូនខ្លែង)ស្ថិតក្នុងភូមិ ធ្មេញត្រី ឃុំប៉ោយចារ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ។
ក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យ ឃ្លាំងចំនួន ២ ដែលរក្សាទុក គ្រាប់រំសេវនិងគ្រឿងផ្ទុះដោយ ក្នុងនោះសមត្ថកិច្ចបានធ្វើការ កត់ត្រានូវចំនួនគ្រាប់រំសេវនិង គ្រឿងផ្ទុះនៅក្នុងឃ្លាំងដែល មានអាម៉ូនីញមនីក្រាត ចំនួន ១.៩០០គ.ក្រ, គ្រាប់អគ្គីសនី ចំនួន ៥៥០គ្រាប់, អ៊ឹមម៉ាល់ ហ្សិន ១៨៤គ.ក្រ, ខ្សែឆេះយឺត ប្រវែង១០០០ម៉ែត្រ និងគ្រាប់ គីបពន្យាចំនួន ១.២៣៣ គីប។
ជាមួយគ្នានោះដែរ សមត្ថ កិច្ចបានណែនាំដល់មេការដែល ទទួលខុសត្រូវការដ្ឋានរុករករ៉ែ មាសទាំងនោះ ប្រសិនបើមាន ការប្រើប្រាស់រាល់គ្រាប់រំសែវ និងគ្រឿងផ្ទុះដែលមាននៅក្នុង ឃ្លាំង គឺត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច ដោយបញ្ជាក់ពីចំនួនគ្រាប់រំសេវ និងគ្រឿងផ្ទុះដែលត្រូវប្រើប្រាស់ ឱ្យបានច្បាស់លាស់ដើម្បីងាយ ស្រួលក្នុងការគ្រប់គ្រងរបស់ សមត្ថកិច្ច នៅក្នុងមូលដ្ឋាន ។
ក្នុងនោះដែរលោកវរសេនី យ៍ឯក ចាន់ តារា ស្នងការរង ទទួលបន្ទុកប្រធានការិយាល័យ កណ្តាលអគ្គីភ័យនិងអាវុធជាតិ ផ្ទុះបានបញ្ជាក់ថា នេះមិនមែន ជាលើកទី១ទេ ដែលលោកបាន ដឹកនាំកម្លាំងជំនាញចុះត្រួត ពិនិត្យគ្រាប់រំសេវនិងគ្រឿងផ្ទុះ នោះរយៈពេលកន្លងមកកម្លាំង ជំនាញគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុលតែងអនុវត្តនូវបទ បញ្ជារបស់លោកឧត្តមសេនីយ៍ ត្រីស្នងការនគរបាលខេត្ត ក្នុង ការត្រួតពិនិត្យគ្រប់ការដ្ឋាន ផលិតថ្មនៅក្នុងខេត្តជាប្រចាំ និងបានណែនាំដល់ម្ចាស់ការដ្ឋាន ក្នុងការនាំចូលនិងប្រើប្រាស់ រាល់គ្រាប់រំសេវនិងគ្រឿងផ្ទុះគឺ ត្រូវរាយការណ៍មកការិយាល័យ គ្រប់គ្រងអាវុធជាតិផ្ទុះជាតិពុល ដើម្បីងាយស្រួលក្នុងការងារ ។
បើតាមការបំភ្លឺរបស់មេ ការទទួលខុសត្រូវឱ្យក្រុមហ៊ុន ចិនហ្វាយថៃហ្គ័របានប្រាប់អ្នក យកព័ត៌មានយើងថាការរុករក រ៉ែមាសនៅតំបន់នេះតាំងពីឆ្នាំ ២០១២ មកម្ល៉េះ មកទល់ពេល នេះមិនទាន់បានផលអ្វីទេ ចំពោះ ការជីករណ្តៅរ៉ែនេះ គឺមាន ជម្រៅជាង១០០ម៉ែត្រនិងជីក លុងមានបណ្តោយប្រវែង៣០០ ម៉ែត្រ និងទទឹងជាង២ម៉ែត្រ ។
ប្រជាពលរដ្ឋមានក្តីត្រេកអ ជាខ្លាំងចំពោះការិយាល័យជំនាញ ស្នងការនគរបាលខេត្ត ដែល បានយកចិត្តទុកដាក់ចំពោះបញ្ហា អាវុធជាតិផ្ទះនេះ ៕