រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​យក​ឃុំ​ចំនួន​០៤ ពី​ស្រុក​ស្អាង និង​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង មក​ឱ្យ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល

ខេត្ត​កណ្តាល​-​ដោយ​: ប៊ិន ប៊ុនថន​
​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង នៃ​ខេត្ត​កណ្តាល ដោយ​កាត់​យក​ឃុំ​ចំនួន​០៤ ពី​ស្រុក​ស្អាង​គឺ ឃុំ​ស្វាយ​រលំ ឃុំ​កោះអន្លង់ចិន ឃុំ​សិត្បូ ឃុំ​រកា​ខ្ពស់ និង​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង មក​ឱ្យ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០៩ អនក្រ​.​បក ចុះ​ថ្ងៃ​អង្គារ ៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩​។​

​ក្នុង​អនុក្រឹត្យ​ខាងលើ​បាន​បញ្ជាក់បន្ថែម​ថា​ផ្អែក​តាម​ការកែសម្រួល​នេះ ត្រូវបាន​ប្តូរ​ឃុំ​ចំណុះ​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ទៅ​ជា​សង្កាត់ មាន​ដូចខាងក្រោម ÷
-​ឃុំ​ស្វាយ​រលំ ទៅជា សង្កាត់​ស្វាយ​រលំ​
-​ឃុំ​កោះអន្លង់ចិន ទៅជា សង្កាត់​កោះអន្លង់ចិន​
-​ឃុំ​សិត្បូ ទៅជា សង្កាត់​សិត្បូ​
-​ឃុំ​រកា​ខ្ពស់ ទៅជា សង្កាត់​រកា​ខ្ពស់​

​សេចក្តី​ពិស្តារ មាន​ជូន​ដូចខាងក្រោម ÷

p190129a1 p190129a2